កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានជួយចាក់ថ្មផ្លូវចូលវត្តដើម្បីងាយស្រួលដល់លោកយាយ​ លោកតាក្នុងការធ្វើដំណើរក្នុងរដូវកាន់បិណ្ឌនេះ

0
2213

ភ្នំពេញ ៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានជួយចាក់ថ្មនិងធ្វើពលកម្មជូនលោកតាចៅអធិការវត្តអង្គក្រពើស្ថិតក្នុងសង្កាត់គោករកា ដើម្បីងាយស្រួលដល់លោកយាយ​ លោកតាក្នុងការធ្វើដំណើរផ្លូវចូលវត្ត ក្នុងឱកាសកាន់បិណ្ឌទី៥ នាព្រឹកថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកវីរសេនីយ៍ឯក ភួង សុភី មេបញ្ជាកាកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានប្រាប់ដឹងថា បន្ទាប់ពីកិច្ចការងារស្នូលកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានជួយសម្អាតបរិស្ថាន និងជារៀងរាល់ពេលកុមារចេញពីរៀនសាលាបឋមសិក្សា កងកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ជួយសម្រួលចរាចរជូនកុមារតូចៗ ចាស់ជរា និងជនពិការឆ្លងផ្លូវធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលមានការត្រេកអរ និងសប្បាយចិត្ត ដែលកម្លាំងកងរាជអាវុធហត្ថបានជួយការងារសង្គមជាច្រើន ហើយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ និងសប្បាយចិត្ត៕

Facebook Comments
Loading...