ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
1022

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគោលដៅអនុវត្តន៍ច្បាប់ចរា​ចរណ៍ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករនីនេះឈ្មោះ គឹម ឃន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរដើម សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់ថងតូច។ ២.ទូរស័ព្ទម៉ាកSAMSUNG ពណ៌ខ្មៅ ចំនួន ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ លុះដល់វេលាម៉ោង ១២ និង៣០នាទី ស្រាបតែប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពុំចាំស្លាកលេខ ដោយមានការសង្ស័យកម្លាំងយើងក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(ម៉ាកទឹកកក)ចំនួន០២កញ្ចប់ថងតូច នៅក្នុងដៃខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ គឹម ឃន  ទំលាក់ចោលទៅលើស្មៅនៅក្បែរនោះ ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម ឃន  បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីធ្វើការសាកសួរ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ ហ៊ាន ពេលឃើញសមត្ថកិច្ចត្រួតពិនិត្យបែបនេះ ក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ គឹម ឃន  កំពុងធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ​បាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...