គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យសារជាតិញៀន

0
1540

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ កាលពីយប់ថ្ងៃច័ន្ទទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២០:៣០នាទី ដល់ម៉ោង២១:៣០នាទីយប់ នៅគោលដៅផ្លូវជាតិលេខ ៥ (ខាងមុខអនុវិទ្យាល័យព្រែកព្នៅ) សង្កាត់ព្រែកព្នៅ។

កម្លាំងចូលរួមសរុបចំនួន: ៤៣នាក់ កម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន: ១៥នាក់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន:០៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន១០នាក់

លទ្ធផល ត្រួតពិនិត្យរថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន: ៤០គ្រឿង​( តទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន)។ ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន:២៧ គ្រឿង​ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន: ៣២គ្រឿង​ អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់គ្មាន៕

Facebook Comments
Loading...