ក្រុមការងារការបោះបង្គោលកំណត់ព្រំផ្ទៃបឹងសំរោង បានហៅប្រជាពលរដ្ឋ៦គ្រួសារដែលជំទាស់ មកណែនាំ

0
4649

ភ្នំពេញ ៖ ក្រុមការងារចុះបោះបង្គោល និង ស្រង់ស្ថិតិការរំលោភកាន់កាប់ផ្ទៃបឹងសំរោង បានហៅប្រជាពលរដ្ឋ ចំនួន៦គ្រួសារ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលបានជំទាស់ នឹងការបោះបង្គោលកំណត់ព្រំផ្ទៃបឹងសំរោង មកណែនាំ នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញានេះនៅសាលាខណ្ឌព្រែកព្នៅដើម្បីឲ្យពួកគាត់បានយល់ ពីការបោះបង្គោលកំណត់ព្រំបឹងនេះដែលមានផ្ទៃទំហំ៣៣៦ហិកត  ដែលអនុវត្តទៅតាមនិយាមការនៃអានុក្រឹត្យលេខ៦៥ អនក្របក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៨។

ក្រោយពីទទួលបានការណែនាំពន្យល់ពីក្រុមការងារ ប្រជាពលរដ្ឋទាំងនោះបានយល់ព្រមលែងជំទាស់ក្នុងការបោះបង្គោលកំណត់ព្រំបឹង តែពួកគាត់បញ្ជាក់ថាពួកគាត់ ត្រៀមឯកសារសម្រាប់តវ៉ា ប្រសិនបើមានមានផលប៉ះពាល់ ក្រោយពេលបោះបង្គោលទាំង៤៨រួច ។

គួររំលឹកថា កាលថ្ងៃទី១៤ខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមការងារ បោះបង្គោល និង ស្រង់ស្ថិតិការរំលោភកាន់កាប់ផ្ទៃបឹងសំរោង បានចុះដោតតម្រុយ ដើម្បី បោះបង្គោលកំណត់ព្រំផ្ទៃបឹងចំនួន៦បង្គោលក្នុងចំណោម៤៨ គឺបង្គោលទី១ ទី២ ទី៤៥ ទី៤៦ ទី៤៧ និងបង្គោល ទី៤៨។ ប៉ុន្ដែចំណុចតម្រុយដែលបានហើយនោះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើការជំទាស់ បានដកចេញវិញអស់ចំនួន២ដើម ។

ឥឡូវនេះក្រុមការងារដែលមានលោក សុខ សម្បត្តិ អភិបាលនៃគនៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធាន កំពុងជម្រុញនិងចុះដឹកនាំផ្ទាល់លើការងារបោះបង្គោលនេះដោយបានដាក់កម្លាំង ត្រួតពិនិត្យ និងតាមឃ្លាំមើលយ៉ាងម៉ត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបចំពោះ​ជនដែលបង្កការរាំងស្ទះ និងដកតម្រុញ ដែលក្រុមការងារបានដាំរួចហើយ ដោយពុំមានការយោគយល់អនុគ្រោះតទៅទៀតឡើយគឺត្រូវ តែអនុវត្ត ទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថាក្រុមការងារ បោះបង្គោល និង ស្រង់ស្ថិតិការរំលោភកាន់កាប់ផ្ទៃបឹងសំរោង ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចរបស់គណៈអភិបាលរាជធានីភ្នំពេញមានភារៈកិច្ច ចុះកំណត់ព្រំបឹងសំរោង ដោយបោះបង្គោលបេតុងអាម៉េ រឹងមាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចុះស្រង់ស្ថិតិអ្នករំលោភកាន់កាប់បឹង ដោយស្រង់ទិន្ន័យក្បាលដីនិមួយៗ ចុះស្រាវជ្រាវឯកសារពាក់ព័ន្ធ នានានៃការរំលោភកាន់កាប់បឹង ហើយកិច្ចការខាងលើនេះត្រូវបានកំណត់ធ្វើឲ្យបានរួចរាល់ នៅដំណាច់ខែ ឆ្នាំ២០១៨។

បើតាមអនុក្រឹត្យលេខ៦៥ អនក្របក ចុះថ្ងៃតី០៩ ខែមិថុនាឆ្នាំ២០០៨ ក្រឡាផ្ទៃបឹងសំរោង មានទំហំ ៣៣៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ដ្រ សង្កាត់ សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលក្នុងទំហំដីនេះ មានការរំលោភកាន់កាប់ផ្ទៃបឹង មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋ១ចំនួន និង ដីឯកជន របស់រដ្ឋ១ចំនួន ក៏ស្ថិតក្នុងដីអនុក្រឹត្យនេះដែរ៕

Facebook Comments
Loading...