បើមិនទិញក៏បានដែរ ប៉ុន្តែគួរចូលទស្សនា

0
1470

ភ្នំពេញ៖ លោក មឿន ញាណ ស្ថាបនិកក្រុមហ៊ុន Blue Media បាននិយាយថា៖ ក្រៅពីបង្កើតក្រុមហ៊ុន Blue Media ខ្ញុំក៏បានបើកសម្ពោធហាង “សន្លឹកទេស ” យូរដែរហើយ ដោយសារតែស្រលាញ់វប្បធម៍ កេរតំណែលដូនតាខ្មែរយើង ទើបខ្ញុំប្រមូលស្នាដៃវិចិត្រករល្បីៗមកដាក់ផ្គុំគ្នា ហើយវត្ថុសិល្បះមួយចំនួនខ្ញុំរួមទាំងអ្នករចនាបានច្នៃវត្ថុសិល្បះដែលពិសេសលក់ផ្តាច់មុខ ហើយក្នុងចំណោមនោះ ក៏មានតាំងនូវរបាំងមុខល្ខោនខោលផងដែរ។

តែតាំងពីថ្ងៃសម្ពោធលក់ ខ្ញុំសង្កេតឃើញថា ភ្ញៀវភាគច្រើនទាំងក្មេងចាស់ ច្រើនតែជាភ្ញៀវបរទេស ដែលទៅកាន់ទីនោះ ហើយភ្ញៀវខ្មែរតិចតួច ស្ទើរតែគ្មាន។ ខ្ញុំសង្ឃឹមថា អតិថិជនខ្មែរយើង អាចអញ្ជើញទៅទស្សនាបាន ទោះមិនទិញក៏មិនអីដែរ ដើម្បីលើកទឹកចិត្តដល់វិចិត្រករខ្មែរយើង។ ទីតាំងក្នុងបរិវេណវត្តភ្នំ រាជធានីភ្នំពេញ..

Facebook Comments
Loading...