តំបន់ឧទ្យានប្ញស្សីត្រឹប ត្រូវតែរួមគ្នាអភិរក្សឲ្យបានល្អ

0
1510

ឧទ្យានប្ញស្សីត្រឹប គឺជាឧទ្យានមួយដែលស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ មានចម្ងាយប្រម៉ាណ ៣២៤គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។ ឧទ្យាននេះមានទំហ៊ំ ១១,៤៣៥ គីឡូម៉ែត្រការ៉េ បង្កើតឡើងដោយព្រះរាជក្រឹត្យនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៤ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិតសភាកម្ពុជា សំរាប់ការស្រាវជ្រាវ ។

ក្រៅពីព្រៃធម្មជាតិដែលបានអភិរក្សកន្លងមក តំបន់នេះក៏ជាតំបន់ប្រវត្តិសាស្រ្តមួយផងដែរដោយបន្សល់ទុកនូវស្លាកស្នាមឡស្លដែកបុរាណ ដែលបុព្វបុរសសម័យអង្គរលោកប្រើសំរាប់ទាញយកដែកពីរ៉ែដែកនៅក្នុងតំបន់នោះ មកផលិតជាអាវុធ និងឧបករណ៍សំរាប់កាត់ថ្មសាងសង់ប្រាសាទ (ផ្អែកតាមការសិក្សារបស់លោកបណ្ឌិត ធុយ ចាន់ធួន)។

ទន្ទឹមនិងនោះ ការរស់នៅដោយជនជាតិភាគតិចកួយដែលជាម្ចាស់ទឹកម្ចាស់ដីនៅតំបន់នោះក៏នៅរក្សាបានទំនៀមទម្លាប់បុរាណផងដែរ ។ ក្នុងឱកាសសំរាកទិវារដ្ឋធម្មនុញ្ញ ខាងមុខនេះ ក្រុមការងារឧទ្យានប្ញស្សីត្រឹប មានគំរោងយកកូនឈើហូបផ្លែខ្លះទៅដាំនៅទីនោះជាការចូលរួមលើកស្ទួយបរិស្ថាន ។ ប្រសិនជាបងប្អូនចង់ផ្លាស់ប្តូរបរិយាកាសពីបរិយាកាសអាប់អួនៅទីក្រុង ហើយចង់ស្រូបយកខ្យល់អុកស៊ីស្ហែនពីព្រៃឈើ និងថតរូបសត្វព្រៃ ផ្កាព្រៃអាចរួមដំណើរជាមួយខ្ញុំបាន ។

បងប្អូនអាចយកកូនឈើហូបផ្លែដែលបងប្អូនគិតថាវាមិនរើសដី មិនពិបាកថែ យកទៅដាំម្នាក់មួយទុកជាអនុស្សាវរីយ៍នៅទីនោះ ព្រោះខែនេះជាខែភ្លៀងមិនបាច់ស្រោចទឹកក៏វាដុះដែរ ៕

Facebook Comments
Loading...