លោក យ៉ង់ សាំងកុមារ រិះគន់បញ្ឆិតបញ្ឆៀងលើការបង្កើតវេទិកាពិគ្រោះយោបល់

0
1427

លោក យ៉ង់ សាំងកុមារ បាននិយាយថា គណបក្សក្រៅសភា និងក្រៅរដ្ឋាភិបាលប្រៀបដូចជាអង្គការសង្គមស៊ីវិលដែលធ្វើការតស៊ូមតិ ឬសន្ទនាមតិនយោបាយតាមវិស័យផ្សេងៗ។

យើងត្រូវការសេរីភាព ឯករាជ្យភាព និងភាពស្របច្បាប់ក្នុងការធ្វើសកម្មភាពនយោបាយ និងការសន្ទនាមតិនយោបាយចូលរួមចំណែកដោះស្រាយបញ្ហាសង្គមមួយចំនួនទៅតាមជំនាញរបស់យើង គឺមិនមែនត្រូវការតំណែងដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីទេ។ ការមានយន្តការ ឬវេទិកាមួយស្របច្បាប់សម្រាប់ការសន្ទនាមតិរវាងតំណាងគណបក្សនយោបាយដោយឈរលើគុណតម្លៃ សមភាព ភាតរភាព និងគោរពឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមជាគណបក្សនយោបាយខ្មែរដូចគ្នានឹងជួយលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្ស និងសាមគ្គីជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តខ្មែរ។

ប៉ុន្តែឥស្សរជននយោបាយកម្ពុជាម្នាក់បាននិយាយថា ការផ្តល់តួនាទីជាទីប្រឹក្សា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី គឺដើម្បីបង្កលក្ខណៈឲ្យពួកគាត់អាចមានលទ្ធភាពងាយស្រួលក្នុងការទាក់ទងការងារជាមួយរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ៕

Facebook Comments
Loading...