ឃាត់ខ្លួនជន សង្ស័យ០១នាក់ករណីលួច(រើសកាបូបយួរដៃយកជិះម៉ូតូគេចខ្លួន)

0
1280

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍០៥កើត ខែស្រាពណ៌ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៦-០៨-២០១៨ វេលាម៉ោង០០និង២០នាទី អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ ពីបទលួច”(រើសកាបូបយួរដៃ ជិះម៉ូតូគេច ខ្លួន) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៤ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
*បង្កដោយជនសង្ស័យ មានឈ្មោះ ឆោម ចាន់ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា ៤ សង្កាត់ស្ទឹងមាន ជ័យ១ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ រងរបួសលើផ្ទៃមុខ ប៉ោងភ្នែក ដាច់ចិញ្ចើមខាងឆ្វេង ។

វត្ថុតាងដកហូត កាបូបយួរដៃ ព៌ណខៀវ ក្នុងនោះមាន អត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរចំនួន០១សន្លឹក ,បណ្ណ័បើកបររថយន្តចំនួន០១ សៀវភៅធនាគារកាណាឌីយ៉ាចំនួន០១, កាតATMចំនួន០១ ប្រាក់ដុល្លារចំនួន០១ដុល្លារ (ជារបស់ជនរងគ្រោះ) ត្រូវបាន ប្រគល់ឲ្យម្ចាស់វិញ ។

ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួ+លេខ ម៉ាស៊ីន ៨៦៧៨៤៥៣ ពាក់ស្លាកលេខភ្នំពេញ 1BG-1532 (ជារបស់ជនសង្ស័យ) ។

ចំណែកជនរងគ្រោះឈ្មោះ តាំង វិវឌ្ឍន៍ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៤អឺ២ ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី១៦-០៨-២០១៨ វេលាម៉ោង០០និង១៥នាទី ជនរងគ្រោះ បានឌុបគូរដណ្តឹងចេញពីក្នុងផ្សារសូរីយ៉ាម័ល ត្រឡប់ទៅផ្ទះ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បាន ជ្រុះកាបូបយួរដៃដែលដាក់លើម៉ូតូធ្លាក់ទៅថ្នល់ ហើយជិះទៅមុខ ហួសបន្តិច ក៏បកត្រឡប់ក្រោយមករើសកាបូបវិញ ដោយពុំទាន់ បានរើសកាបូបវិញផង ស្រាប់តែមានជនសង្ស័យខាងលើ បាន ជិះម៉ូតូចេញពីកន្លែងក្បែនោះ រើសយកកាបូបនោះទុក ពេលនោះ ជនរងគ្រោះក៏បានសុំយកកាបូបនោះវិញ តែជនសង្ស័យពុំព្រមឲ្យ ហើយបើកម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះ បានជិះម៉ូតូដេញ តាមពីក្រោយ ហើយស្រែកថាចោរៗ រួមទាំងមានសមត្ថកិច្ច និង ប្រជាពលរដ្ឋបានជួយជិះដេញតាមពីក្រោយ រហូតដល់ចំណុច មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទើបស្ទាក់ចាប់បាន ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយបណ្តាល ឲ្យរបួស បន្ទាប់មកទើបឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូន ពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិ វិធីច្បាប់ ។

Facebook Comments
Loading...