នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦គណបក្ស ដែលកំពុងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
វេទិកាពិគ្រោះយោបល់ថ្ងៃនេះ មានគណបក្សនយោបាយចូលរួមចំនួន១៦
១)គណបក្សខ្មែររួបរួមជាតិ
២)គណបក្សពន្លឺថ្មី
៣)គណបក្សសញ្ជាតិកម្ពុជា
៤)គណបក្សខ្មែរក្រោក
៥)គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦)គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧)គណបក្សសាធារណរដ្ឋខ្មែរ
៨)គណបក្សរស្មីខេមរា
៩)គណបក្សហ៊្វុនស៊ិនប៉ិច
១០)គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១)គណបក្សយុវជនកម្ពុជា
១២)គណបក្សធម្មាធិបតេយ្យ
១៣)គណបក្សឆន្ទៈខ្មែរ
១៤)គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥)គណបក្សខ្មែរតែមួយ
១៦)គណបក្សប្រជាជនកម្ពុជា
លទ្ឋផលនៃកិច្ចពិភាក្សានឹងជម្រាបជូននៅពេលក្រោយ៕