តើនរណានឹងដណ្ដើមបានកៅអីសម្រាប់ជុំទី៣ TV 5 Boxing ?

0
982

ភ្នំពេញ: សម្រាប់ថ្ងៃទី២៥សីហានេះក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K- Cementវគ្គជម្រៅជុំទី២មិនដឹងថា តើមានអ្នកប្រដាល់រូបណាខ្ទាតចេញពីការប្រកួត ហើយនរណាកក់កៅអីសម្រាប់ជុំទី៣បាននោះឡើយ ។

ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ពុទ្ធ សំបូររបស់ក្លិបពុទ្ធសេរីវង្ស ។

អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះសុទ្ធតែបង្ក្រាបជើងខ្លាំងបាននៅជុំទី១ដូចគ្នា ។ សម្រាប់ជុំទី២នេះការប្រកួតទំនងជាមិនស្រួលដូចជុំទី១ឡើយព្រោះសុទ្ធតែជាអ្នកខ្លាំជួបអ្នកខ្លាំងម្ល៉ោះហើយទាំងអ្នកឈ្នះទាំងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។

កាលជុំទី១ ណាម ម៉ូរ៉ាក់បានយកឈ្នះអ្នកប្រដាល់កំពូលលេងកែង និង ជង្គង់សូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ ។ចំពោះសំបូរបានយកឈ្នះសុខ វីរៈក្លិបសំរោងកោងខេត្តបាត់ដំបងបាននៅទឹកទី១ដោយទាត់ឲ្យខូចជើងមិនអាចបន្តការប្រកួតបាន ។ នរណាឆ្លងផុតវគ្គជម្រុះជុំទី២នេះ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងលីញភារម្យក្លិបភារម្យគុនខ្មែរ ។

កូយ ឡាយជាអ្នកចម្បាំងស្រករក្រោយដែលមិនស្រួលបង្ក្រាបនោះទេ ឯ លីញ ភារម្យក៏កាន់តែលំបាកក្នុងការបង្ក្រាបថែមទៀត ។កាលពីជុំទី១ កូយប្រកួតឈ្នះខ្លាចាស់លាប សំណាងក្លិបកងពលតូចលេខ៧០ដោយពិន្ទុក្នុងខណៈដែលលីញ ភារម្យផ្ដួលខ្លាចាស់ប៉ូ វ៉ាន់សក្តិក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។

សម្រាប់ជំនួបមួយនេះទាំងភារម្យ ទាំងកូយ ឡាយប្រាកដជាវេទនាមិនខាន ។ការប្រកួតមានតែ៣ទឹកបែបនេះគេជឿថាពួកគេនឹងបើកឆាកប្រយុទ្ធគ្នាតាំងពីដើមទឹកទី១ទៅជាមិនខាន ។មិនដឹងថានរណាដណ្ដើមបានកៅអីសម្រាប់ជុំទី៣ឡើយតែរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាវេទនា និង ទ្រមខ្លួនដូចគ្នាមិនខាន ។

សូមបញ្ជាក់ថាមានអ្នកប្រដាល់៤រូបហើយដែលបានកក់កៅអីសម្រាប់ជុំទី៣ដែលក្នុងនោះមាន កំពែង ខ្មៅ សមាគមប្រដាល់ក្រសួងកសិកម្ម លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ វុត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរ និងឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ។

ចំពោះការប្រកួតជាមួយអ្នកប្រដាល់ថៃវិញនោះឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃកែវ កងវ៉ាន (Kev Kongwan) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

Facebook Comments
Loading...