មុខសញ្ញាធ្លាប់ជាប់គុកម្ដង ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនទៀតពីរបទជួញដូរគ្រឿងញៀ !….

0
1472

កណ្ដាល៖ យុវជនពីរនាក់ធ្លាប់ជាប់ពន្ធធនាគាម្ដងពីរបទលួចហើយចេញមកវិញមិនរៀងមកព្រិត្តបទល្មើលជួញដូរគ្រឿងញៀនទៀតត្រូវកម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនបាននៅថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី នៅចំណុច ភូមិ លេខ១ក ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

លោកសេងសុជាតិ អធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារយើងអោយដឹងថា៖ជនសង្ស័យចំនួន០២នាក់ (ឃាត់ខ្លួន) ទី១ ឈ្មោះ ធួក ម៉េងសែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក កាលពីឆ្នាំ២០១១ រយៈពេល០៦ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ ។ ទី២ឈ្មោះ ស វុទ្ធី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក កាលពីឆ្នាំ២០០២ រយៈពេល០៩ឆ្នាំ ពីបទ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៩កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ , មធ្យម ០១កញ្ចប់និងតូច ១៥កញ្ចប់ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ១ CI.៣៩៨៨ នឹងជញ្ជីងសំរាប់
ថ្លឹងសារធាតុញៀនចំនួន១គ្រឿង ។

លោកសេងសុជាតិបានបន្តទៀតថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ខាងលើក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀនភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយរលំ បានចុះដល់ចំណុចកើតហេតុភ្លាមៗ។ ហើយបានធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ ធួក ម៉េងសែ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច០១កញ្ចប់ ។រួចបន្តធ្វើការត្រួតពិនិត្យ ឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ស វុទ្ធី បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៦កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ និងតូច ចំនួន ១៤កញ្ចប់ ។ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះធួក ម៉េសែ បានសារភាពថាខ្លួនទិញគ្រឿងញៀនខាងលើនេះពីឈ្មោះ តោភេទប្រុសអាយុ៣០ឆ្នាំផ្ទះនៅម្ដុំផ្សារដើមអម្ពិលភូមិខ្ពបវែងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅតម្លៃ៣២ម៉ឺនរៀលមកជួញដូរចំនួន៦លើកមកហើយៗបានលក់ឲ្យឈ្មោះស វុទ្ធី លក់ឲ្យគេមិនស្គាល់ឈ្មោះស្ថិតភូមិលេខ១កឃុំស្វាយរលំស្រុកស្អាងនិងជញ្ជីងចំនួន១គ្រឿងជារបស់ខ្លួនពិតប្រាដកមែន។ ចំណែកឈ្មោះ ស វុទ្ធី បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ៣០០,០០០៛ (បីសែនប្រាំម៉ឺនរៀល)ពីឈ្មោះ ធួក ម៉េងសែ (ប៉ុន្តែជំពាក់លុយ) ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...