ឩត្ដមសេនីយ៍ទោ អ៊ាវ ចំរើនបានចុះមកសម្របសម្រួលជាមួយកម្មករ កម្មារិនី និងថៅកែសិប្បកម្ម ចែសីុង អោយបើកប្រាក់ខែជូនកម្មករ..!

0
1241

កណ្ដាល: ដោយយកចិត្តដាក់របស់រាជរដ្ឋាភិបាលជាមួយប្អូនកម្មករកម្មការនីដែលមានបញ្ហាតាមបណ្ដារោងចក្រសហគ្រាសផ្សេងៗជាក់ស្ដែងកាលពីថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង១៩និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយឯកឩត្ថម ឩត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយពង្រឹងមូលដ្ឋានឃុំសា្អងភ្នំ បានចុះមកសម្របសម្រួលជាមួយកម្មករ កម្មារិនី និងថៅកែសិប្បកម្ម ចែសីុង ស្តិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលដែល ថៅ កែសិប្បកម្ម ចែ សីុងមិនព្រមបើកប្រាក់ខែអោយកម្មករចំនួន១៧៣នាក់ ហើយធ្វើអោយកម្មករផ្ទុះការ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដោយបិទផ្លូវឃាត់រថយន្តរបស់សិប្បកម្មមិនអោយដឹកអីវ៉ាន់ចេញពីសិប្បកម្ម ។

លោកវរៈសេនីយ៍ឯក សេង សុជាតិ បានឲ្យដឹងថា: បន្ទាប់ពីធ្វើការសម្របសម្រួលរវាងកម្មករនិងថៅកែសិប្បកម្ម ចែសីុង រួចមក ‘*ឯកឩត្ដម ឩត្ដមសេនីទោ អ៊ាវ ចំរើន* បានបញ្ជារអោយថៅកែសិប្បកម្មខាងលើនេះបើកប្រាក់ខែអោយកម្មករដែលនៅសល់ចំនួន១៧៣នាក់ខាងលើនេះ នៅវេលាម៉ោង១១,០០នាទីយប់ ថ្ងៃដដែលនេះតែម្ដង ។

លោក សេង សុជាតិ បានបន្តថា: ចំណែកកម្មករដែលមិនទាន់បានមកបើកយប់នេះមានចំនួន៥៨នាក់ស្មើរនឹងទឹកប្រាក់ចំនួន៣០៧២$(បីពាន់ចិត្តសិបពីរដុល្លា)និងបន្តបើកអោយអស់នៅព្រឹក ថ្ងៃទី ០៩/០៨/២០១៨វេលាម៉ោង០៨នឹង០០នាទីបន្តថែមទៀតឲ្យអស់ ។

ក្រោយពីបានបើកប្រាក់ខែរួចកម្មករកម្មាការិនីបានថ្លែងអំណរគុណដល់ *ឯកឩត្ដម ស្នងការ និងក្រុមការងារ* ដែលតែងតែយកចិត្តទុកដាក់ពីសុខនិងទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនិងកម្មករ គ្រប់ពេលវេលាជានិច្ច៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...