យុវជន២នាក់ ចាប់រំលោភបូកលើនារីម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ និងបញ្ជូនទៅកាន់តុលាការ

0
1510

(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៧ ខែសីហានេះ បានបញ្ជូនជនដៃដល់០២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបូកដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ទូច ឡុង​ឃុន អាយុ១៨ឆ្នាំ មុខរបរសិស្ស និងទី២ឈ្មោះ ប៊ូ សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅដូចគ្នាក្នុងភូមិអូរអណ្តូង១ ស​​​​​​​​​​ង្កាត់ព្រែកប្រា ​​​​​​​​​​ខណ្ឌច្បារអំពៅ​​​​​​​​​​ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានវ័យ១៥ឆ្នាំ (សុំមិនបញ្ចេញឈ្មោះ)។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

គួររំលឹកដែតថា ករណីរំលោភបូកនេះបានបែកការ នៅពេលនារីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវគ្រួសារជួយទាន់ពេល និងសាកសួរទើបដឹងរឿង។

នារីរងគ្រោះ វ័យ១៥ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ច និងគ្រួសារនាងថា នៅយប់កើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ រូបនាង និង​ក្រុមជនសង្ស័យទាំង២នាក់ខាងលើ បាននាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

លុះក្រោយមក ដោយសារនាងស្រវឹងខ្លាំង ​ក្រុមជនសង្ស័យ បានដឹកនាងទៅផ្ទះសំណាក់យីហោ​​​​​​​​​​ «ដាលីន» ​បន្ទប់លេខ​​​​​​​​​៦ បានសម្រេចជាច្រើនលើក ទើបនាងខ្មាសគេចង់សម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយទាន់ និងដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

Facebook Comments
Loading...