មន្រ្តីនគរបាលវរៈការពារព្រំដែនគោកលេខ៣០៣ផឹកស្រាស្រវឹងខ្លាំងបណ្តាលខ្យល់ស្លាប់បាត់បងជីវិត ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ

0
1659

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ វេលាម៉ោង០៨ និង៤០នាទីនៅចំណុចផ្សារសែនមនោរម្យ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានករណីស្រវឹងស្រាខ្លាំងពេកបណ្តាលអោយខ្យល់គរ ស្លាប់បាត់បង់ជីវិតមន្រ្តីនគរបាលវរៈការពារដែនគោកលេខ៣០៣ម្នាក់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ។

ក្រោយពីកើតហេតុការណ៍នេះ ភ្លាមៗនោះគេបានឃើញកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត្ត សហការណ៏ជាមួយកម្លាំងជំនាញអធិការ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យចុះទៅដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ សហការណ៍ជាមួយក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យសពជនរងគ្រោះ ដែលមានឈ្មោះ អៀម សាវិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលវរៈការពារព្រំដែនគោកលេខ៣០៣ មានទីលំនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រោយពិនិត្យសាកសពរួចមកកម្លាំងជំនាញសន្និដ្ឋានបានថាជនរងគ្រោះពិតជាស្លាប់ដោយមូលហេតុខ្យល់គរពិតមែន ហើយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ មនោរម្យ

Facebook Comments
Loading...