ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ សាទរចំពោះការបោះឆ្នោតនៅកម្ពុជា

0
1222

ភ្នំពេញ៖ តំណាងក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់មកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន បានបង្ហាញការសាទរយ៉ាងត្រចះត្រចង់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្រោយពីពួកគេបានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែងក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ-ភូកេត្រា នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមា​នតំណាងមកពីស្ថាប័នអន្តរជាតិធំៗមួយចំនួន រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) អង្គការសភានៃប្រទេសនិយាយភាសាបារាំង សភាសង្គមស៊ីវិល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) អង្គការសមាគមសភាអាស៊ី (APA) អង្គការសមាគមអន្តរជាតិសភាអាស៊ាន (AIPA) ក្រោមការសម្របសម្រួលដោយលោក កឹម រ័ត្នវិសិដ្ឋ ប្រធាន វ.ស.ស។

ប្រភព និង រូបភាព ៖ Freshnews

Facebook Comments
Loading...