ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធ ទៅដង្ហែគណបក្សនៅថ្ងៃយុទ្ធនាការឃោសនាថ្ងៃចុងក្រោយនេះ ត្រូវរថយន្ត១គ្រឿងបុកស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃសុក្រ១៥កើតខែបឋមាសាឍឆ្នាំចសំរិទ្ធសក័ ព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅខាងជើងផ្សារត្រីចម្ងាយប្រហែល១០០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្រ្តីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំរស់នៅផ្ទះជួលមួយ នៅខាងជើងផ្សារត្រី ក្បែរកន្លែងកើតហេតុនោះដែរ ។មុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមានជ័យ1D-3489 ទៅយកនាងជាប្រពន្ធ ដើម្បីទៅចូលរួមដង្ហែគណបក្សនៅព្រឹកថ្ងៃទី២៧នេះ។
លុះដល់ផ្លូវបំបែកជាបួន មានរថយន្តបង្ក ពណ៍ស ស្លាកលេខ1541 អត់ស្គាល់ម៉ាក បើកក្នុងទិសដៅពីកើតទៅលិចមានល្បឿនលឿន បានបុកបណ្តាលឲ្យប្ដីនាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ៕