មណ្ឌលគិរី៖ ដូចធ្លាប់បានអនុវត្តនាពេលកន្លងមក ដំរី នឹងដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ០០៨៣ ដែលមានទីតាំង នៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ការិយាល័យលេខ០០៨៣ នេះ ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏លំបាក ដោយត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរ ប្លាយ និងជាមធ្យោបាយតែមួយគត់ ដើម្បីអាចទៅដល់ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន១៣៣នាក់ ៕
Facebook Comments
Loading...