ជិះម៉ូតូបុកកម្មករកំពង់ផែស្វ័យត្នភ្នំពេញលើកបណ្តោយផ្លូវជាតិលេខ១រងរបួសធ្ងន់២នាក់

0
1175

ខេត្តកណ្តាល៖ ជនជាតិវៀតណាមម្នាក់ដែលជាកម្មករកំពង់ផែស្វ័យត្នភ្នំពេញនៅឃុំបន្ទាយដែកដើរតាមបណ្តោយផ្លូវជាតិលេខ១ត្រូវម៉ូតូបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនឹងអ្នកថ្មើរជើង បណ្តាលអោយ របួសធ្ងន់០២ នាក់ កើតឡើងនៅយប់ថ្ងៃទី១៨.០៧.២០១៨ វេលាម៉ោង ២១ និង៣០នាទីលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៤-២៥ ចំណុច ភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល បង្កឡើងដោយម៉ូតូម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1B -8470 បើកបរដោយឈ្មោះកែវ រ៉ំ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរក្នុងទិសដៅពី ភ្នំពេញ ទៅបន្ទាយដែក តាមផ្លូវជាតិលេខ១។ លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកមនុស្សដើរម្នាក់ឈ្មោះ ដូ វ៉ាន់ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ប្រទេសវៀតណាម កម្មករនាវា កស្នាក់នៅកំពង់ផែស្វ័យតភ្នពេញដើរក្នុងទិសដៅស្របគ្នាជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់។

ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ន់ន់ត្រូវ ក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះកែវ រុំ ធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ៕ សីហា

Facebook Comments
Loading...