ម៉ូតូ០១គ្រឿងបើកបុកពីក្រោយរថយន្តដែលចត់តាមចិញ្ចឹមផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកព្រៃនប់!

0
1009

ខេត្តព្រះសីហនុ៖ វេលាម៉ោង០៧និង១៥នាទី ថ្ងៃទី១៤ខែកក្ដដាឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១០ និង ២១១ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ។

គ្រោះថ្នាក់នេះកើតឡើង រវាងម៉ូតូ០១គ្រឿងម៉ាក Nex ពណ៌ ស គ្មានស្លាកលេខ ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នពេញ បើកបរដោយឈ្មោះអេន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មកដល់ចំណុចខាងលើបានបុកពីក្រោយ រថយន្ត០១គ្រឿងម៉ាក HYUNDAI (ប្រភេទបែន) ពាក់ស្លាកលេខព្រះសីហនុ 3A-3018 ចតនៅលើចិញ្ចឹមផ្លូវថ្នល់ខាងស្តាំ មិនមានស្លាកសញ្ញា (មិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត) បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។

រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាល៉ុស្តិ៍បិតត្រាំង ៕

Facebook Comments
Loading...