សមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន៥កញ្ចប់ !

0
963

(កណ្ដាល): សារធាតុញៀនកំពុងមានប្រជាប្រិយ៍ភាព វាយលុកក្នុងប្រទេសកម្ពុជា យ៉ាងទាន់សម័យ បើទោះបីសមត្តកិច្ចខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយយ៉ាងណាក៍ដោយ ក៍នៅតែបញ្ជៀត ហូរចូលនៅតាមភូមិ.ឃុំ និិងបន្ដារស្រុកនានាដដែល ដូចជាកាលពីថ្ងៃព្រហស្បត៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ២១និង១០នាទីនៅចំណុច ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគបាលស្រុកស្អាងបានឲ្យដឹងថា: ជនសង្ស័យមាន ឈ្មោះ ឈុំ រី ហៅឆកភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោក សេង សុជាតិ បានបន្តឲ្យដឹងថា: ក្រោយពីកំលាំងសមត្តកិច្ចជំនាញបានធ្វើការឆែកឆេ រកឃើញ វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ០៤កញ្ចប់។

សភាពរឿងហេតុនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមកម្លាំងប៉ុស្ដិសិត្បូចំណុចកើតហេតុបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឆែកឆេរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច០៤កញ្ចប់ រួចក៍ធ្វើការឃាត់ខ្លួនយកមកកាន់ប៉ុស្តិនគរបាលរដ្ឋបាលសិត្បូដើម្បីសាកសួរ។

លោកវរ:សេនីយ៍ឯកសេង សុជាតិ បានឲដឹងទៀតថា: នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឈុំ រី ហៅឆក បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ២០០,០០០៛ (ពីរសែនរៀល)ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះទេ នៅចំណុចវាលខ្សាច់ចាក់អង្រែលើ ខ័ណមានជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ ២០០.០០០៛(ពីរសែនរៀលគត់) ដើម្បីវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តម្លៃ ២០០០០៛(ពីរម៉ឺនរៀលគត់)។

លោក សេង.សុជាតិ បានបញ្ជាក់ថា: បច្ចុប្បន្ជនសង្ស័យដែលបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដន៍តាមនីតិវិធីនិកសាងសំណំុរឿង ដើម្បីបញ្ជូនទៅកាន់ សាលាដំបូងខេត្តកណ្ដាលចាត់ការបន្ត៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...