បេនីយុាំង ព្រលះអាចារ្យធំមួយប្រាវ …… ធ្ងន់ជាងត្រូវមួយប្រនង់ទៅទៀត

0
1994

អ្នកណាមិនស្គាល់កញ្ញា បេនីយុាំង ដែលជាតារាសម្តែងចូលចិត្តភាពសុិចស៊ី កាលណាមិនសុិចស៊ីគេមិនហៅថា បេនីយុាំងទេ។ ប៉ុន្តែរឿងបេនីយុាំងសុិចស៊ីនេះវាបានធ្វើអោយអាចារ្យធំទើសភ្នែកខ្លាំងពេក ក៏លូកមាត់មួយប្រាវទៅ។

អ្នកណាទៅដឹងថា ពេលបេនីយុាំង តបមកវិញធ្ងន់ជាងត្រូវមួយប្រនង់ទៅទៀត។ អាចារ្យធំ បានបង្ហោះសារថា “អាសូរតម្លៃនៃភាពថ្ងៃថ្លូរស្រ្តីដូចនេះ ក្រៅពីស្រាត តើនៅមានវិធីណាអាចល្បីបានទេ ហើយសូមកុំកើតតញ្ហាទៅរំលោភក្មេងស្លូតត្រង់ណា ខ្ញុំសូមអង្វរ” ។

ក្តៅស្លឹកត្រចៀកឆាវ នាងបេនីយុាំង ព្រលះមួយប្រនុងទៅវិញថា ៖ “ខ្ញុំប្រាប់រូបថតរបស់ប្អូន ខ្លួនប្អូន អ្វីៗជារបស់ប្អូន ប្អូនពុំបានរុករាន ឬថតនៅលើក្បាលបងឯណា បងកុំបាច់ចោទ ឬឆ្ងល់ជាសំនួរពីរឿងប្អូន ខ្វល់រឿងរកលុយចូលផ្ទះ ឬរកអង្ករដាក់ឆ្នាំងផ្ទះបងទៅ” ។

អាចារ្យធំ បានតបវិញដោយពាក្យសំដីសាមញ្ញតែមិនស្រាលប៉ុន្មានដែរថា៖ “ស្រាតជាសិទ្ធរបស់បន្អូ តែបើស្រាតបង្ហោះជាសាធារណៈបែបនេះ គឺវាប៉ះសិទ្ធសង្គមជាតិនៃគំរូវប្បធម៍ខ្មែរដ៏ស្អាតស្អំមួយនេះហើយ” ។ មួយវិញទៀត អរគុណដែលប្អូនបានដាស់តឿនអោយបងខំប្រឹងរកអង្ករច្រកឆ្នាំងដើម្បីរស់។ តែបងចង់ប្រាប់ថា បងអត់បានសូមបាយម៉ែអូនស៊ីទេណា” ៕

Facebook Comments
Loading...