ដីកាកោះហៅទណ្ឌិត សម រង្ស៊ី រឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រ

0
843

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីនគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានយកដីកាកោះហៅទណ្ឌិត សម រង្ស៊ី ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យ សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធករណីប្រមាថព្រះចេស្តា ព្រះមហាក្សត្រ។

Facebook Comments
Loading...