ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យឲ្យគ្រួសាររាជវង្សត្រូវបង់ពន្ធជូនរដ្ឋ

0
1026

ព្រះមាហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន បានចេញព្រះរាជជក្រឹត្យឲ្យខ្សែរាជវង្សទាំងអស់ត្រូវតែបង់ពន្ធ ទ្រព្យសម្បត្តិរបស់ខ្លួនជូនរដ្ឋ ដោយរាប់ទាំងព្រះរាជទ្រព្យរបស់ព្រះអង្គផងដែរ។ការិយាល័យព្រះរាជ ទ្រព្យរបស់ព្រះរាជាថៃដែលជាអ្នកត្រួតត្រាពិនិត្យព្រះរាជទ្រព្យក្នុងព្រះនាមតំណាងស្តេចថៃបាននិយាយថា នៅពេលដែលច្បាប់ដែលបានអនុមត័កាលពីឆ្នាំមុនចូលជាធរមានហើយនោះគឺជាលើកដំបូង ហើយដែលខ្សែរាជវង្សរាប់ទាំងព្រះរាជាផងត្រូវបង់ពន្ធទ្រព្យសម្បត្តិជូនរដ្ឋ។

ព្រះមហាក្សត្រថៃវិជ្ជរ៉ាឡុងកនពេលនេះមានព្រះជន្មាយុ៦៥ព្រះវស្សាហើយដោយព្រះអង្គបានឡើង គ្រងរាជនៅខែធ្នូឆ្នាំ២០១៦។បច្ចុប្បន្ននេះព្រះមហាក្សត្រថៃមានទ្រព្យសម្បត្តិប្រហែល៣០ពាន់លានដុល្លារអាមេរិច៕

Facebook Comments
Loading...