សមាជិកសភាថៃសម្រាន្តលង់លក់ក្នងពេលប្រជុំរដ្ឋសភាបង្ករឲ្យមានការរិះគន់យ៉ាងខ្លាំង

0
1149

តាមកាសែតបាងកកប៉ុស្តិបានផ្សាយឲ្យដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ នៅក្នុងអង្គប្រជុំរដ្ឋសភារបស់ប្រទេសថៃ មានសមាជិកសភាថៃ២រូបបានសម្រាន្តលង់លក់យ៉ាងស្កប់ស្កល់ អត់បានស្តាប់ឲ្យដឹងថា តើសម័យប្រជុំនោះគេពិភាក្សាអំពីអ្វីខ្លះឡើយ។

ដោយសារបញ្ហាបានធ្វើឲ្យលោកប្រាយុទ្ធ ចាន់អូចារឆេះដុំយ៉ាងខ្លាំង ហើយព្រមានសមាជិកសភាទាំង២រូបនេះដោយពាក្យសំដីធ្ងន់ៗជាទីបំផុត ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុទង្វើបែបនេះថា មិនត្រឹមត្រូវនិងមិនអាចទទួលយកបានឡើយ។

សមាជិកសភាទាំង២រូបនេះគឺ ឧត្តមសេនីយ៍ ឆាលី ចាន់រឿង និងលោកបណ្ឌិត ថាំរ៉ុង ថាសាណាយ៉ា ចាលី មកពីគណបក្ស NLA ហើយដែលរូបភាពនេះបានធ្វើឲ្យមានការរិះគន់នៅក្នុងបណ្តាញសង្គម យ៉ាងចាស់ដៃ។ លោកប្រាយុទ្ធបាន និយាយថា លោកបានហៅប្រធានគណបក្សNLA មកព្រមាននិង ធ្វើការស្តីបន្ទោសរួចហើយថា កុំឲ្យមានអំពើបែបនេះកើតមានថ្មីទៀតនៅក្នុងសម័យប្រជុំរដ្ឋសភាលើក ក្រោយ ឬបើមិនអញ្ចឹងទេពួកគេនឹងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់លោកហើយ៕

Facebook Comments
Loading...