ថ្ងៃនេះលោកគីម និងលោកត្រាំ នឹងទៅដល់សឹង្ហបុរី

0
1125

តាមកាសែត Korea Timesបានផ្សាយឲ្យដឹងថា លោក គីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង និង លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិច នឹងមកដល់ប្រទេសសឹង្ហបុរីនៅថ្ងៃអាទិត្យនេះហើយ ដើម្បីចូលរួមជំនួបកំពូលជាប្រវត្តិសាស្ត្រជាលើកដំពុងដែលពិភពលោកទាំងមូលទន្ទឹងរង់ចាំជាទីបំផុតនោះ។

លោកត្រាំនឹងត្រូវស្នាក់នៅសឹង្ហបុរីពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែមិថុនាដើម្បីចូលរួមកិច្ចប្រជុំជា មួយលោកគីម នៅថ្ងៃ១២ខែមិថុនា។ ប្រភពព័ត៌មានបាននិយាយទៀតថា លោកដូណាល់ត្រាំនឹងស្នាក់ នៅសណ្ឋាគារ Shangri-La Hotel ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ឲ្យដឹងថា តើលោកប្រធានាធិបតីកូរ៉េខាងជើងនឹងស្នាក់នៅសណ្ឋាគារណាមួយទេ។

គេមិនដឹងច្បាស់ទេថាតើការកំណត់ពេលវេលាមកដល់របស់មេដឹកនាំទាំងពីរ ដែលជួនគ្នាបែបនេះ សុទ្ធតែមានការចរចារគ្នារៀបចំទុកជាមុនឬយ៉ាងណានោះទេ?

Facebook Comments
Loading...