ជំលោះជាមួយប្រធានក្លឹបលោក Florentino Perez ដោយសារខ្វែងគំនិតគ្នារឿងទិញដូរកីឡាករ ទើបធ្វើអោយលោក Zidane ដើរចេញពីតំណែងតែម្តង។
លោក Zidane ចង់បានកីឡាករ Hazard ពីក្លឹប Chelsea ប៉ុន្តែប្រធានក្លឹបបដិសេធមិនចង់ចំណាយលុយទិញនោះទេ។ មិនតែប៉ុណ្ណោះ លោក Perez បានប្រាប់ Zidane ថា លោកចង់នាំអ្នកចាំទីសញ្ជាតិអេស្ប៉ាញ De Gea ពីក្លឹប Manchester United មកទឹកដីអេស្ប៉ាញតែ Zidane បដិសេធព្រោះតែបច្ចុប្បន្នលោកមាន Keylor Navas ដែលស្ថិតក្នុងជម្រើសទៅហើយ។
យោងតាមប្រភពពត៍មានបរទេស បានបញ្ជាក់ថា មូលហេតុតាំងពីនេះទើបធ្វើអោយ Zidane មានការអន់ចិត្តជាខ្លាំង ព្រោះតែមានលូកដៃប្រធានក្លឹប ទើបលោកមិនសប្បាយចិត្ត ហើយក៏ដើរចេញពីតំណែងតែម្តង៕
Facebook Comments
Loading...