ឃាតករសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ យកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក ប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត

0
1143

ភ្នំពេញ៖ បុរសជនជាតិវៀតណាម ដែលរំលោភសម្លាប់កុមារីអាយុ៤ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជុំនុំជម្រះតាមនីតិវិធី។ ជនដៃដល់ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ «ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​» តាម​មាត្រា​២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បើតាមមាត្រា​២០៥ ចែង​ថា​ «ឃាតកម្ម​ដែល​កើត ​ក្នុង​ពេល​ឬ​ក្រោយ ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ​អស់​មួយ​ជីវិត»​។

គួររំលឹកថា ជនជាតិវៀតណាមល្មោភកាមខាងលើ សង្ស័យដោយសារឥទ្ធិពល នៃគ្រឿងញៀន បានចាប់ក្មេងស្រីអនីតិជន ជាជនជាតិវៀតណាមដូចគ្នា មានវ័យទើបតែ៤ឆ្នាំ ដើម្បីបង្ខាំង បង្ខំរំលោភ រួចមួលកបំបាក់សម្លាប់ចោល ហើយយកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវជាប់ខ្នោះនគរបាល ខណៈពេលកំពុងព្យាយាមរត់គេចខ្លួន។

Facebook Comments
Loading...