គណបក្សឆន្ទៈខ្មែរ សម្រចយកទីស្នាក់ការកណ្តាលរបស់បក្ស សម រង្ស៊ី ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន

0
1184

ភ្នំពេញ៖ តាមការផ្សព្វផ្សាយនៅលើ Facebook ផ្លូវការរបស់គណបក្សឆន្ទៈខ្មែរ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ស្នាក់ការ ៧១ ដែលធ្លាប់ជាទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី អស់រយៈពេល១៧ឆ្នាំ (១៩៩៥-២០១២) និងជាប្រភពនៃអ្នកស្រលាញ់ប្រជាធិបតេយ្យជាច្រើនកន្លងមក បច្ចុប្បន្ននេះបានក្លាយជាទីស្នាក់កណ្តាលរបស់គណបក្ស ឆន្ទៈខ្មែរ»

ទីស្នាក់ការកណ្តាលដែលធ្លាប់តែជាទីកន្លែង សមរភូមិនយោបាយរបស់គណបក្ស សម រង្ស៊ី អស់រយៈពេល ១៧ឆ្នាំនោះ នៅពេលនេះបានក្លាយជាទីស្នាក់កណ្តាលរបស់គណបក្ស «ឆន្ទៈខ្មែរ» របស់លោក គង់ ម៉ូនីកា កូនប្រុសលោក គង់ គាំ ដៃគូនយោបាយរបស់លោក សម រង្ស៊ី។

សូមជម្រាបថា អតីតទីស្នាក់ការរបស់គណបក្ស សម រង្ស៊ី មួយនេះ មានទីតាំងស្ថិតនៅផ្ទះលេខ ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

Facebook Comments
Loading...