ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថារដ្ឋមន្រ្តីក្រសួងការពារជាតិសាំងហ្គាពួរបានថ្លែងអោយដឹងកាលពីថ្ងៃសៅរ៍កន្លងមក នេះថាសាំងហ្គាពួរនឹងជួយចេញថ្លៃស៊ីចុកខ្លះដល់ការរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីម ដែលគ្រោងធ្វើនៅសាំងហ្គាពួរនាថ្ងៃទី១២មិថុនានេះ។
លោកគីមជុនអ៊ុននឹងធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនផលិតនៅរុស្សី ដោយមានដឹកឡានលីម៉ូស៊ីនមកជាមួយកងអង្គរក្ស។ លោកគីមនឹងដេកនៅសណ្ឋាគារប្រណិតShangrila ដែលមានតម្លៃ ស្នាក់នៅមួយយប់១០.០០០ដុល្លារសាំងហ្គាពួរ។
Facebook Comments
Loading...