ខេត្តក្រចេះដណ្តើមមេដាយមាស២គ្រឿង ផ្នែកកីឡា កាយសម្ព័ន្ធអាអេរ៉ូប៊ិក

0
930

ភ្នំពេញ៖ ចំពោះលទ្ធផលនៃការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកដែលបានបញ្ចប់ទៅហើយនោះក្រុមកីឡាកាយសម្ព័ន្ធខេត្តក្រចេះដណ្តើមមេដាយមាស២គ្រឿងខណៈក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់៣គ្រឿងនៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ ២០១៨ នៅអាគារដំបូងទូកក្នុងពហុកីឡដ្ឋានជាតិ ។

នៅក្នុងការប្រកួតនេះវិញ្ញាសាអាអេរ៉ូប៊ិកគូបុរសនារីមេដាយមាសបានលើក្រុមកីឡាករ-កីឡាការិនីមកពីខេត្តក្រចេះ មេដាយប្រាក់បានលើក្រុមកីឡាករ-កីឡាការិនីមកពីក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានលើក្រុមកីឡាករ-កីឡាការិនីមកពីខេត្តកំពង់ឆ្នាំង។

វិញ្ញាសាអាអេរ៉ូប៊ិកក្រុម៥នាក់មេដាយមាសបានលើក្រុមកីឡាករ-កីឡាការិនីមកពីខេត្តកំពង់ឆ្នាំងមេដាប្រាក់បានលើក្រុមកីឡាករ-កីឡាការិនីមកពីក្រសួងមហាផ្ទៃនិងមេដាយសំរិទ្ធបានលើក្រុមកីឡាករកីឡាការិនីមកពីខេត្តក្រចេះ ។

ចំពោះវិញ្ញាសាអាទិស្ទិកដែលទើបតែចាប់ផ្ដើមប្រកួតនោះវិញ្ញាសាក្រុម៦នាក់មេដាយមាសបានលើក្រុមកីឡាករ-កីឡាការិនីមកពីខេត្តក្រចេះ មេដាយប្រាក់បានលើក្រុមកីឡាករ-កីឡាការិនីមកពីក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានលើក្រុមកីឡាករ-កីឡាការិនីមកពីខេត្តកំពង់ឆ្នាំង៕

Facebook Comments
Loading...