វត្តខ្មែរដំបូងបំផុតនឹងមានវត្តមានលើទឹកដីសាធារណរដ្ឋកូរ៉េ​ (​ កូរ៉េ​ខាងត្បូង​ )​

0
14023

ជុងអាំង-ទីក្រុងអានសាន៖ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានចុះពិនិត្យទីតាំងដែលត្រៀមកសាងវត្តខ្មែរដំបូងគេបំផុតនៅ​លើទឹកដីសាធារណរដ្ឋកូរ៉េ។ តាមសំណើរ​របស់រាជរដ្ឋាភិបាលកម្ពុជា លោក Kim Jusung ដែលជាសប្បុរសជនកូរ៉េ បាន​បរិច្ចាគដីដែលមានទំហំ ១៨០០ម៉ែត្រការ៉េ ជូនរាជរដ្ឋាភិបាលកម្ពុជា​ដើម្បីកសាងវត្តខ្មែរ​មួយជូនប្រជាពលរដ្ឋខ្មែរ​ប្រើប្រាស់ធ្វើបុណ្យទាន​តាមជំនឿសាសនា​ ។​

ក្នុងដំណើរចុះពិនិត្យទីតាំងផ្ទាល់នេះ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត បានថ្លែងអំណរគុណដល់ លោក Kim Jusung ដែលមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ជាពិសេសទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋខ្មែរ រហូតបរិច្ចាគដីសម្រាប់ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រប់គ្រង ប្រើប្រាស់ និងត្រៀមកសាងវត្តខ្មែរនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

Facebook Comments
Loading...