ប្រជាពលរដ្ឋ ឃុំគរគី ទទួលបាន សាលាពុទិ្ធកៈ១ខ្នង ប្រេីប្រាស់ជាផ្លូវការ

0
14551

ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងដែនដី​នគរូបណីយកម្ម និងសំណង់ បានជំរុញឱ្យមន្ទីរជំនាញ ពិនិត្យជួសជុលផ្លូវកៅស៊ូ១ខ្សែ ឆ្ពោះទៅកាន់វត្តបុប្ផាគិរីសុវណ្ណរាម និងអាជ្ញាធរខេត្ត្តត្រូវឧស្សាហ៍ចុះជាប់ជាមួយប្រជាពលរដ្ឋ បំរេីសេវ៉ាសាធារណៈឱ្យបានល្អប្រសេីរ ថ្លែងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធិសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវសាលាពុទិ្ធកៈ និងសមិទ្ធិផលនានាក្នុងក្នុងវត្ត បុប្ផាគិរីសុវណ្ណរាម ក្នុងឃុំគគី​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបណីកម្ម និងសំណង់ បានថ្លែងថា នៅក្នុងស្រុកមេមត់របស់យេីង វត្តអារាមជាច្រេីនបានកសាងរួចរាល់អស់ហេីយ ឥលូវយេីងបានកសាង សាលាពុទ្ធិកៈរួចរាល់ទៀត ហេីយថ្ងៃនេះ​ ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការរួមទាំងសមិទ្ធិផលជាច្រេីនទៀត ដែលមានក្នុងវត្ត សមិទ្ធិផល ទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី ព្រះចៅអធិការវត្ត និងព្រះអនុគុណខេត្ត ។ សាលាពុទិ្ធកៈ នេះទុកជាសម្បត្តិរួមទាំងអស់គ្នា ជាកន្លែងសម្រាប់តម្កល់ឯកសារ ជាសាលាសម្រាប់សាមណេរៀនសូត្របន្ត និងកូនចៅបងប្អូនប្រជាពលក៏អាចរៀនសូត្រអំពីច្បាប់ទម្លាប់ទាក់ទងប្រពៃណីព្រះពុទ្ធសាសនាយេីង ហេីយជាពិសេសទៀត ទីនេះក៏ជាខណ្ឌសីម៉ាដ៏រឹងមាំរបស់យេីងផងដែរ ។ សមិទ្ធិផលយ៉ាងច្រេីនដែលមានសព្វថ្ងៃ​ គឺបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យេីង ប្រទេសជាតិមានសុខសន្តិភាព​ មានការអភិវឌ្ឍន៍ គឺដោយសារការដឹកនាំរបស់គណបក្សប្រជាជន នេះគឺដោយសារការជ្រេីសរេីសដ៏ត្រឹមត្រូវរបស់បងប្អូនយេីងមានសមិទ្ធិផលរួម គឺថ្ងៃ ៧មករា គឺជាថ្ងៃរំដោះជីវិតឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា ដូច្នេះសមិទ្ធិផលដែលមានសព្វថ្ងៃយេីងត្រូវអភិរក្ស ការពារ ឱ្យបានប្រសេីរ ជាបន្តទៀត អាជ្ញាធរខេត្តត្រូវចុះមូលដ្ឋានឱ្យបានញឹកញាប់ ត្រូវដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបំរេីសេវ៉ាសាធាតណៈឱ្យបានល្អប្រសេីរ ទេីបបងប្អូនមានទំនុកចិត្តគាំទ្រយេីងវិញ ៕

Facebook Comments
Loading...