អ្នកណាទៅន៎….ធ្វើឲ្យ ចន ចន្ទ័លក្ខិណាក្តៅស្លឹកត្រចៀករហូតទ្រាំលែងបាន??

0
16723

ប៉ុន្មានថ្ងៃមុននេះ អ្នកនាងចន ចន្ទ័លក្ខិណាបានសម្តែងការក្តៅក្រហាយយ៉ាងខ្លាំង រហូត ដល់ទប់លែងឈ្នះ ក៏ព្រលែងកំហឹងនេះមួយប្រាវតាមរយៈហ្វេសប៊ុក។ ប៉ុន្តែអ្នកនាងមិនបានបង្ហើបឲ្យដឹងថាតើបុគ្គលមួយណា ឬក៏ក្រុមណាមួយថ្លើមធំដែលធ្វើឲ្យនាងផ្ទុះកំហឹងបែបនេះទេ។

តាមរយៈបណ្តាញសង្គមរបស់ខ្លួនអ្នកនាងចន ចន្ទ័បានសរសេរថា៖ ចំពោះអ្នកដែលចង់ល្បីទាំងឡាយ បើអ្នកចង់ល្បីឈ្មោះឲ្យគេកាន់តែស្គាល់ច្រើនឡើងនោះ សូមអ្នកមេត្តាកុំមង្កើតរឿងដាក់ខ្ញុំ ដោយខ្ញុំមិនបានដឹងអ្វីទាំងអស់និងមិនដែលបានពាក់ពន្ធ័។ កន្លងមកមានពាក្យខ្សឹបខ្សៀវទាំងអ្នកសិល្បៈ និងអ្នកមិនមែនសិល្បៈមួយចំនួននិយាយគ្នាថាបើ ចង់ល្បីនោះគ្នាបង្កើតរឿងជាមួយចនចន្ទ័ទៅ ទោះតាមហ្វេសប៊ុកក៏ដោយគឺពិតជាបានល្បីហើយ។

អ្នកនាងចន ចន្ទ័បានបន្តទៀតថា ៖ អ្នកខ្លះមុនទៅសម្តែងនៅក្រៅប្រទេស ដោយហេតុចង់ឲ្យគេចាប់អារម្មណ៍ច្រើន ក៏បង្កើតព័ត៌មានប្រឌិត ធ្វើឲ្យខ្ញុំក្លាយទៅជាជនរងគ្រោះ ខ្ញុំជាមារ ។ អ្នកនាចន ចន្ទ័លក្ខិណាបានរំលឹកនៅក្នុងសារហ្វេសប៊ុករបស់នាង ក្នុងនាមជាប្រធានសមាគមសិល្បករនាងតែងតែយកអស់ស្មារតី ជួយជ្រោមជ្រែងសព្វបែប យ៉ាងចំពោះរាល់បញ្ហាលំបាកទាំងឡាយ ទាំងសិល្បករជួបការលំបាក និងជួយទាំងការងារ សង្គមនិបមនុស្សធម៌។

ចន ចន្ទ័បានសំណូមពរឲ្យអ្នកដែលយកឈ្មោះនាងទៅប្រឡាក់ប្រ ឡូសជាមួយរឿងអាស្រូវបែបនេះត្រូវតែបញ្ឈប់ទៅ នាងអត់ដឹងរឿងអ្វីទេ នាងគឹតតែមមា ញឹកទៅនឹងកិច្ចការជំនួញ ឯបញ្ហាសិល្បៈក៏នាងបានដកខ្លួនខ្លះហើយ៕

Facebook Comments
Loading...