ជុំវិញរឿងរ៉ាវតារាលក់ខ្លួនកំពុងកក្រើកក្នុងពិភពសិល្បៈ

0
22075

ជាការពិតហើយ អ្នករស់នៅក្នុងពិភពសិល្បៈមិនថាអ្នកដែលកំពុងល្បីខ្លាំងឬ អ្នកដែលល្បីតច តួច មិនថាអ្នកសិល្បៈចាស់វស្សា ឬ ខ្ចីវស្សានោះទេគឺសុទ្ធតែមិនអាចគេច រួចពីព្យុះបក់បោកនៃពាក្យសម្តីមិនល្អ ឬក៏ការចោទប្រកាន់ការនិន្ទាឈ្នានិះគ្នានោះឡើយ។ ប៉ុន្តែអ្វីដែកពិបាកស្តាប់និងពិបាកទទួលយកបំផុតនោះ គឺការលេចធ្លាយចេញព័ត៌មានតារារកស៊ីលក់ខ្លួន ហើយដែលក្នុងចំណោមនោះក៏មានទាំងស្រី មានទាំងប្រុសទៀតផង។

មានការលើកឡើងថា អ្នកខ្លះទើបនឹងចូលសិល្បៈដំបូង ដោយហេតុតែចង់ល្បីក៏ប្តូរខ្លួនប្តូរប្រាណជាមួយ ថៅកែដឹកនាំផលិតកម្មនោះតែម្តង ។ ឯតារាមួយ ចំនួនទៀត មិនអីចឹងទេ គឺដោយសារគាត់មានជីវភាពក្រីក្រ គាត់ក៏រកខ្សែរយៈទាក់ទងបាន ចូលក្នុងពិភពសិល្បៈ ហើយក៏ជ្រកក្រោមម្លប់សិល្បៈរកស៊ីលក់ខ្លួនដើម្បីប្រាក់តែម្តង។

មានមនុស្សមិនតិចទេ ដែលបានធ្វើការកត់សម្គាល់ថាមុនចូលក្នុងពិភពសិល្បៈមានជីវភាពក្រីក្រតោកយ៉ាក  ប៉ុន្តែក្រោយពីចូលប្រឡូកក្នុងពិភពសិល្បៈមិនទាន់បានទាំងក្តៅគូទស្រួលបួលផង ស្រាប់តែជីវភាពហក់ឡើងស្រឺតៗសឹងតាមមើលតែមិនទាន់។ ឯតារាខ្លះទៀត គឺចោលរឹក ចោលរៀងឲ្យឃើញលើគោកតែម្តង។ តែក៏មានករណីខ្លះទៀត គឺពួកគាត់ឈ្លោះគ្នាហើ យក៏ហែកកេរ្តិ៍គ្នាអស់ដូចស្រាតសំពត់ដើរកណ្តាលផ្សារ។

តាមពិតទៅរឿងហេតុនេះវាបានកើតឡើងតែក្នុងចំណោមបុគ្គលមួយចំនួនតូចប៉ុណ្ណោះទេ ប៉ុន្តែទោះតិចឬច្រើន​វាបះពាល់ដល់ពិភពសិល្បៈទាំងមូល ។ ប៉ុន្តែក៏មិនត្រូវបដិសេធន៍ថាក្នុង ពិភពសិល្បៈមិនមានកើតរឿងបែបនេះឲ្យសោះ បើមិនអីចឹងទេអ្នកនាងអូ រស្មីក៏មិនជាប់គុក មកដល់ថ្ងៃនេះដែរ ឯថៅកែហាងកែសម្ភស្សឲ្យតារាៗឈ្មោះស្រីមុំ ក៏មិនទាន់រកច្រកចេញពីគុកបាននៅឡើយដែរ។

អ្នកនាង ឌួង ហ្សូរីដាក៏ត្រូវគេដាក់ការសង្ស័យថាបានធ្វើជាម៉ែយ៉ែម ទាក់តារាស្រីៗឲ្យតាតា ប៉ុន្តែតាមរយៈបណ្តាញសារព័ត៌មានអ្នកនាងបានបដិសេធន៍យ៉ាង ដាច់អហំការួចហើយអំពីរឿងនេះ ព្រោះវាគ្រាន់តែជាការចោទប្រកាន់ដោយការស្អប់គ្នានិង គំនុំគុំកួនគ្នាតែប៉ុណ្ណោះ។

តើពេលណាទើបព្យុះនេះរលាយបាត់ទៅវិញ? ប្រហែលជាមិនងាយទេ ពីព្រោះថាមនុស្ស គឹត មិនដូចជាទេវតាគឹតនោះទេ ៕

Facebook Comments
Loading...