មុននេះបន្តិច BBCបានផ្សាយឲ្យដឹងថា លោកគីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង និងលោកមួង ជីអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងបានជួបគ្នាជាថ្មីម្តងទៀត នៅតំបន់គ្មានកងទ័ព ការជួបគ្នានេះបានផ្តល់ក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលរវាងលោកត្រាំនិងលោកជុងអ៊ុនអាចនឹងធ្វើទៅរួច។
ពួកគេទាំង២នាក់បានជួបគ្នានៅតំបន់ប៉ាន់ មុនជុំនៅវេលាម៉ោង១រសៀល ម៉ោងនៅប្រទេសកម្ពុជាយើង។ អ្នកទាំង២ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាជាច្រើន ដើម្បីធ្វើយ៉ាងណាឈានឲ្យដល់ជោគជយ័ នៃកិច្ចប្រជុំ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិចនាពេលខាងមុខ។
លោកមួងជី អ៊ីន បាននិយាយថា ខ្លឹមសារនៃកិច្ចពិភាក្សានេះ លោកនឹងប្រកាសជាសាធារណៈនៅថ្ងៃអាទិត្យស្អែកនេះ៕
Facebook Comments
Loading...