ព្រះសីហនុ : មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅម្តុំព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តកាមរីបាឡែន និងរថយន្តសណ្តោងធុនធំ ក្នុងទិសដៅបញ្ច្រាសគ្នា កើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី២២ ឧសភា នេះ ត្រង់ចំណុចមុខរោងចក្រមួយកន្លែង លើផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ហេតុការណ៍ដ៏រន្ធត់នេះបណ្តាល បុរសមន្ត្រីគយម្នាក់ទៀតបានស្លាប់គាបជាប់ក្នុងរថយន្ត និងមន្ត្រីអាវុធហត្ថស្រុកព្រៃនប់ម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ៕
Facebook Comments
Loading...