នាយ​ឧត្ដមសេនីយ៍​ ជួន សុវណ្ណ បាន​សម្រេច​ផ្អាក​ការងារមន្រ្តីនគរបាលដែលទះកំផ្លៀងទៅលើស្រ្តីម្នាក់

0
13006

យោង​តាម​សេចក្ដី​សម្រេច​មួយ​កាល​ពី​ព្រឹក​នេះ បាន​ឲ្យ​ដឹង​ថា នាយ​ឧត្ដមសេនីយ៍​ ជួន សុវណ្ណ បាន​សម្រេច​ផ្អាក​ការងារ លោក​អនុសេនីយ៍​ទោ កៅ សំអុល បន្ទាប់​ពី​មន្ត្រី​នគរបាល​រូប​នេះ បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ដែល​ជា​គ្រូ​ពេទ្យ បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិល​មិញ​នេះ។

មន្ត្រី​នគរបាល​ទះកំភ្លៀងពលរដ្ឋនៅជិតផ្សារអូឡាំពិក​ សូមរកយុត្តិធម៌អោយនារីរងគ្រោះផង

Gepostet von Pheng Vannak News am Montag, 21. Mai 2018

 

ការ​ឈាន​ដល់​ការ​ផ្អាក​ការងារ​បណ្ដោះ​អាសន្ន​ទៅ​លើលោក កៅ​ សំអុល ដោយ​ផ្អែក​លើ​មូល​ហេតុ បញ្ចេញ​អាកប្បកិរិយា​ ឬ​ពាក្យ​សម្ដី​គ្មាន​សីលធម៌ ខ្វះ​សុជីវធម៌ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ របស់​នគរបាល​ជាតិ។

Facebook Comments
Loading...