ថ្មីៗនេះតារាកូនពីរ ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពលោក និងកូនប្រុសច្បង គឺអូន Fame កំពុងចូលរៀនភាសាអង់គ្លេស នៅសាលាឯកជនមួយ។ ដោយថ្ងៃដំបូងនៃការចូលសាលារបស់កូនប្រុស ក្នុងវ័យ២ឆ្នាំ គឹឃើញអូន Fame ហាក់រីករាយខ្លាំងជាមួយនឹងក្មេងវ័យស្របាលគ្នា។
បើតាមសម្តីរៀបរាប់របស់លោក ជា វណ្ណារិទ្ធ បញ្ជាក់មកកាន់ Sabay ការដាក់កូនចូលសាលានេះក៏ព្រោះតែខ្លួននិងភរិយារវល់ការងាររៀងៗខ្លួន «ខ្ញុំឲ្យកូនប្រុសចូលរៀន ព្រោះតែអាណិតកូន រាល់ថ្ងៃប៉ាម៉ាក់រវល់រកស៊ី អត់សូវបានមើលថែកូនដិតដល់ ហើយដាក់ឲ្យកូនទៅសាលាមានអ្នកគ្រូ មានមិត្តភក្តិច្រើន។ ខ្ញុំដាក់គាត់តែកន្លះថ្ងៃទេ គ្រាន់តែជាការផ្ស៊ាំកូនឲ្យមានគ្នីគ្នា»។
ចំណែកឯតម្លៃការសិក្សារបស់កូនវិញពិធីករ ជា វណ្ណារិទ្ធ អះអាងថា ការសិក្សាត្រឹមកន្លះថ្ងៃ លោកចំណាយ ១ ០៣០ ដុល្លារ ក្នុង១ឆ្នាំ។
តោះ! មើលអូន Fame ស្លៀកពាក់ទៅសាលាតិចមើល Cute ប៉ុណ្ណា៖
Facebook Comments
Loading...