ប្រជាកសិករសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម

0
1288

ត្បូងឃ្មុំ៖ ប្រជាកសិករនៅក្នុងឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ បាននាំគ្នាដាំឬស្សីផ្អែមដើម្បីយកទំពាំងលក់ មិនមែនយកដេីមលក់នោះទេ ព្រោះទំពាំងមានទីផ្សារក្នុងស្រុកច្បាស់លាស់ និង មានតម្លៃសមរម្យទៀតផង ។

IMG-20180328-WA0002

លោកពូ ថុង សាយ អាយុ ៥១ ឆ្នាំ រស់នៅក្នុងភូមិរការធំ ឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដាំឬស្សីផ្អែមដើម្បីយកទំពាំងលក់បានបញ្ជាក់ឱ្យដឹងថា គាត់បានដាំឬស្សីផ្អែមនេះរយៈពេលជិត៣ឆ្នាំមកហេីយ ការប្រមូលផល បានជាបន្តបន្ទាប់ដែរ ពីមួយឆ្នាំទៅមួយឆ្នាំ បានផលកេីនឡេីងជាលំដាប់ ។ ពូជទំពាំងឬស្សីផ្អែម យេីងដាំរយៈពេល១ឆ្នាំ វាចាប់ឱ្យផលហេីយ ឬស្សីអាយុ៣ឆ្នាំវាឱ្យផលពេញតែម្តង កសិករកាត់ទំពាំងលក់ រយៈពេល ពី៣ថ្ងៃ ទៅ១សប្តាហ៍គាត់អាចប្រមូលផលបានពី ៥០ទៅ៨០គីឡូក្រាម ក្នុងទំហំដី៨០អា ។ ពាក់ព័ន្ធកត្តាពូជ គាត់បានទៅ
ទិញពូជឬស្សីនេះមកពីប្រទេសថៃ កូនឬស្សីមួយដើមតម្លៃ ៨.០០០ រៀល ។

លោកពូបន្តថា តែពេលនេះសំបូរពូជឬស្សីផ្អែមនេះណាស់ព្រោះឥឡូវសំបូរអ្នកដាំ លោកពូដាំឬស្សីផ្អែមនេះ គឺលោកពូចេះតែដាំតាមការសួរនាំតៗគ្នា និង ស្រាវជ្រាវដោយខ្លួនឯងបន្ថែមខ្លះ ។ ចំពោះកាថែទាំគឺ លោកពូត្រូវសំអាតស្មៅបាញ់ទឹកអោយដីសើមរហូតគឺ២ថ្ងៃម្តង ដើម្បីអោយទំពាំងលូតលាស់បានរហ័សកសិករត្រូវ ជ្រោយដី ពូនគល់ ដេីម្បីឱ្យដីធូរទំពាំងងាយដុះ ។ ការប្រើជី គឺ ជីលាមកគោ ពូជឬស្សីផ្អែមវាមានអាយុ រហូតដល់២០ឆ្នាំឯណោះ ភាពប្រឈមរបស់វា គឺនៅរដូវវស្សាទឹកទន្លេឡេីងលិច ទំពាំងត្រូវរលួយ តែវាមិនងាប់ដេីមទេ ។

ចំពោះទីផ្សារលោកពូយកទៅលក់នៅផ្សារដើមគរ រាជធានីភ្នំពេញ តម្លៃ ៤.០០០ រៀល/គ.ក្រ បេីប្រៀបធៀបតម្លៃឆ្នាំទៅមិញ តម្លៃមិនខុសគ្នាទេ គឺនៅថេរ ។ ផលប្រយោជន៍របស់ទំពាំងគឺធ្វើជាបន្លែ សំរាប់ស្លរ ឆារ ខ ទំពាំងជូរ ទំពាំងត្រាំទឹកផ្អក ។

លោក តឹក លាង មេឃុំជីរោទី១ បានបញ្ជាក់ឱ្យដឹងថា កសិករនៅភូមិជីរោក្រោមទី១ និងភូមិរការធំ មានបងប្អូនប្រជាពលរដ្ឋសរុប ចំនួន៣៩៥គ្រួសារ ហេីយទាំងពីរភូមិនេះ មានបងប្អូន ចំនួន៦គ្រួសារដែរ បាននាំគ្នាដាំពូជទំពាំងឬស្សីផ្អែម តាមការសង្កេតឃេីញថា ចាប់ពីពួកគាត់បានជ្រេីសរេីស ដាំទំពាំងឬស្សីផ្អែមនេះមក គាត់មានជីវភាពធូរធារជាងមុនឆ្ងាយ ហេីយឆ្នាំក្រោយនឹងអាចមានបងប្អូនយេីងនាំគ្នាដាំបន្ថែមទៀតផងដែរ ៕ សាន វិឡែម 

IMG-20180328-WA0001

IMG-20180328-WA0007

IMG-20180328-WA0008

IMG-20180328-WA0004

IMG-20180328-WA0006

Facebook Comments
Loading...