ក្រុមហ៊ុនលោកឩកញ៉ាឌីប៉ូរំលោភយកដីប្រជាពលរដ្ឋឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាល…!

0
67326

(កណ្ដាល): ប្រជាពលរដ្ឋជាង២០០គ្រូសារបានផ្ទុះធ្វើការតវាផ្អើលដល់អាជ្ញាធរស្រុកនិងកំលាំងប្រដាប់អាវុធបានចុះមកធ្វើអន្តរាគមន៍ទៅលើសន្តិសុខដែលយាមដីឲ្យលោកឩកញ៉ាឌីប៉ូជាច្រើនកន្លែងកាលពីថ្ងៃទី១៩ខែមិនាឆ្នាំ២០២៨នៅចំណុចបឹងប្រលោះថ្កូវដែលស្ថិតនៅភូមិអន្លុងស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាលដែលមានផ្ទៃដីប្រមាណ២០០ហិចតានៅតំបន់នោះ។

លោកព្រុំឈឹនមេឃុំសំបួរមាសបានលើកឡើងអោយភ្នាក់ងារយើងដឹងថា:ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លុងស្លែងនេះមានចំនួន៣០០គ្រួសារប៉ុន្តែដីដែល
ខាងក្រុមហ៊ុនព័ទ្ធយកនោះមានជាង២០០ហិចតាហើិយកន្លងមកបងប្អូនប្រជាពលរដ្ឋខាងលើក៍បានមកប្ដឹងមកលោកដែរអំពីបញ្ហាភ័យខ្លាចចំពោះកងសន្តិសុខក្រុមហ៊ុនលោកឩកញ៉ាឌីប៉ូតែងតែហាមឃាត់រារាំងមិនឲ្យពួកគាត់ចូលទៅប្រកបមុខរបរកសិកម្ម(ធ្វើស្រូវប្រាំង)ហើយពេលខ្លះកងសន្តិសុខរបស់លោកឩកញ៉ាឌីប៉ូហ៊ានគំរាមកំហែងអាយុជិវិតប្រជាពលរដ្ឋថែមទៀតផង។

លោកតុងស៊ីវម៉ីអភិបាលស្រុកមុខកំពូលបានរៀបរាបថា
ដោយមានសេចក្ដីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋជាច្រើនដងមកហើយថាពួកគាត់ចូលទៅប្រកបរបររកត្រីនឹងធ្វើស្រូវប្រាំងមិនបានទេនៅតំបន់ខាងលើនោះពីព្រោះក្រុមសន្តិសុខហាមឃាត់មិនឲ្យចូលហើយពួកសន្តិសុខរូបនោះបានឆ្លើយអះអាងថាជាអ្នកយាមដីរដ្ឋឲ្យទៅក្រុមហ៊ុនឌីប៉ូដូចនេះមិនអោយចូលទេ។

លោកអភិបាលបានបន្ថែមទៀតថាដោយមានករណីខាងលើនេះហើយទើបលោកដឹកនាំកំលាំងចំរុះចុះទៅហាមឃាត់ក្រុមសន្តិសុខនេាះឲ្យរុះរើទីតាំងយាមកាមចេញដើម្បីអោយបងប្អូនប្រជាពរដ្ឋបានចូលប្រកបរបរដូចដើមវិញ។

សូមបញ្ចាក់ផងដែរករណីខាងលើនេះជាលើកទី៣ហើយដែលក្រុមសន្តិសុខរបស់លោកឩកញ៉ាឌីប៉ូបង្កភាពក្ដៅក្រហាយដល់ប្រជាពរដ្ឋ។

លោកអ៊ំ ឱក មាន អាយុ៦២និង លោកអ៊ំ នាង នីម រស់នៅភូមិអន្លុងស្លែង ឃំុសំបូមាសបានឲ្យដឹងថា: ពួកគាត់មានអយុកាលយូណាស់មកហើយនិងប្រកបរបរកសិកម្មធ្វើស្រែប្រាំង ហើយដីនេះពួកខ្ញំុមិនដែលបានលក់ដូរឲ្យអ្នកណាទេ ចុះហេតុអីបានជាក្រុមហ៊ុងសហគមន៍ ឌី ប៉ូ ចេះតែមកបំពាន់ព័ទយកទទេៗ រហូតដល់ឆ្នាំ២០១៥ អជ្ញាស្រុកឃំុបានចេញស្វាយប្រកាសឲ្យប្រជាជនប្រកបរបរកសិកម្ម។ ម្យ៉ាងវិញទៀតលោក ឌី ប៉ូ នោះមានដីឯកំពង់អុស ស្រុកពញាឮ ឯណ្ណុះទេ ហើយដីនេះនៅស្រុកនិងឃំុភូមិខុសគ្នាទៀត ខុសដែនសមត្តកិច្ច។

គួរំលឹកថា : បច្ចុប្បន្នដីកំពុងមានតំលៃឧកញ៉ានិងអ្នកមានអំណាច មានលុយចាប់ផ្ដើមធ្វើជាសត្វជន្លេនដើររកស៊ីដីបឹងរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់កន្លែង។ ពាក់ពន្ធ័បញ្ហាខាងលើនេះក្រុមការងារយើងបានទំនាក់ទំនងទៅ
ក្រុមហ៊ុន ឌី ប៉ូ ដែរ តែមិនមានការឆ្លើយតបហើយភ្នាក់យើងនឹងរងចាំការបកស្រាយបញ្ហាខាងលើនេះពីរលោកឩកញ៉ាឌីប៉ូផងដែរ៕ដោយសនសុភក្ដ័

IMG-20180319-WA0001

IMG-20180319-WA0002

IMG-20180319-WA0003

Facebook Comments
Loading...