សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក

0
20337

(ស៊ីដនី, អូស្ត្រាលី)៖ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ ប្រធានគ្រប់គ្រងការផ្សាយជាខេមរភាសានៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ជុន ចាន់បុត្រ ឥឡូវកំពុងមានវត្តមាននៅអូស្ត្រាលី។ ជុន ចាន់បុត្រ បានទៅជួបឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ មុន ជុន ចាន់បុត្រ ជួប ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ចាន់បុត្រ គាត់និយាយថា ម៉េចទេ? គាត់សុំឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួយការពារផងប្រយ័ត្នពួកអាមេរិកសម្លាប់គាត់ដូច កែម ឡី។ ជុន ចាន់បុត្រ បើអ្នកឯងហ៊ានស្បថថា អ្នកឯងជួប ម៉ៅ សុផាន់ ហើយជួបកូនប្រុសខ្ញុំឬអត់?»

សម្តេចតេជោ បានបន្តថា «ពេលអ្នកឯងមានបញ្ហារត់ចេញពីប្រទេស អ្នកឯងបាន Whatsapp បញ្ជូនឲ្យកូនប្រុសរបស់ខ្ញុំ។ សូម្បីអ្នកឯងមកដល់ប្រទេសក្រៅហើយ អ្នកឯងបញ្ជូនឲ្យកូនប្រុសរបស់ខ្ញុំ […] ។ […] អ្វីដែលសំខាន់ ជុន ចាន់បុត្រ ប្រាប់ ម៉ៅ សុផាន់ ថាជួយការពារផងក្រែងអាមេរិកសម្លាប់ដូច កែម ឡី»

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានទម្លាយទៀតថា លោក ជុន ចាន់បុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានឲ្យសម្តេចថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យខ្មែរនៅអូស្ត្រាលី ក៏ដូចជាខ្មែរស្តាប់វិទ្យុអាស៊ីសេរី ចោទសួរទៅលោក ជុន ចាន់បុត្រ លើករណីនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរទៅលោក ជុន ចាន់បុត្រ ថា តើហ៊ានស្បថនៅក្នុងរឿងនេះដែរឬទេ?

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាថែមទាំងទម្លាយទៀតថា លោក ជុន ចាន់បុត្រ បាននិយាយថា ប្រសិនបើលោក ហ៊ុន ម៉ាណែត និងលោក ម៉ៅ សុផាន់ មិនជួយការពារលោកទេ លោកនឹងត្រូវអាមេរិកសម្លាប់ដូចលោក កែម ឡី ជាមិនខាន។

សម្តេចប្រមុខរាជរដ្ឋាភិបាល បន្តទម្លាយយ៉ាងដូច្នេះថា «តើ ជុន ចាន់បុត្រ ហ៊ាន ឬ មិនហ៊ាន? សារភាពទៅថា ខ្លួនបានធ្វើការជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ខ្ញុំ។ លោកឯងជាមនុស្សធន់ណា។ អ៊ីចឹងយល់យ៉ាងម៉េច? លោកឯងជេរ ហ៊ុន សែន តែលោកឯងធ្វើការជាមួយកូន ហ៊ុន សែន លោកឯងមិនចេះខ្មាសគេទេអី? អ្នកឯងជេរខ្ញុំខ្លាំង ដើម្បីយកចិត្តអាមេរិក ខណៈអ្នកឯងខ្លាចអាមេរិកសម្លាប់ដូច កែម ឡី។ ពីមុនខ្ញុំលាក់ តែពេលនេះទម្លាយឲ្យអស់ ព្រោះពីមុនខ្ញុំគិតថា អ្នកធ្វើជាចារកម្មផ្តល់ព័ត៌មានឲ្យខ្ញុំ តែពេលនេះទោះបីអ្នកឯងជាឪចារកម្មក៏ខ្ញុំបំផ្លាញមុខអ្នកចោលដែរ» (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

 

 

ប្រភព៖ អត្តបទ Freshnews

Facebook Comments
Loading...