កសិករឃុំជីរោទី១ សប្បាយចិត្តក្នុងការប្រមូលផលម្ទេសកាយយ៉ាណេ

0
10191

ត្បូងឃ្មុំ៖ ថ្វីត្បិតតែម្ទេសជាដំណាំបន្ទាប់បន្សំរបស់ប្រជាកសិករខ្មែរក៏ពឹតមែនតែមានទីផ្សារបរទេសល្អណាស់ ពោលគឺមានម៉ូយនៅ ប្រទេសថៃចាំទទួលទិញអោយតែមានប៉ុន្មានក៏គេទទួលទិញយកដែរ ។ ហើយក៏មានម៉ូយក្នុងស្រុកទិញយកទៅលក់នៅទីក្រុងភ្នំពេញ និង អាចលក់ជូនប្រជាពលរដ្ឋក្នុងស្រុកសំរាប់បរិភោគកាត់ចំអាមផងដែរ ។

IMG-20180316-WA0014

ឆ្នាំនេះកសិករនាំគ្នាដាំម្ទេសកាយយ៉ាណេ ច្រើនជាងឆ្នាំមុនៗ ព្រោះម្ទេសជារុក្ខជាតិងាយដាំ ផលរបស់វាអាចជួយទ្រទ្រង់ជីវភាពកសិករបានប្រសើរជាលំដាប់ផងដែរ ។
លោកអុំស្រី ឃាង ស៊ីផូ អាយុ ៦០ ឆ្នាំ រស់នៅឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការដាំម្ទេស កាយយ៉ាណេ ដំបូងយើងត្រូវ ភ្ជួររាស់ដីអោយស្អាត រួចលាយ ជីលាមកគោទើបគ្របតង់ កុំអោយស្មៅដុះហើយចាប់ដាំ កូនម្ទេសចូល ក្នុង ១ គុម្ព ១ ដើម ទុកចន្លោះកន្លះម៉ែត្រពីគ្នា ការថែរទាំគឺត្រូវបាញ់ទឹកថែទាំជាប្រចាំ។

ភាពប្រឈបរបស់ម្ទេស កាយយ៉ាណេ គឺសត្វល្អិត ដូចជាដង្កូវ មមាញខៀវស៊ីស្លឹក តែប្រជាកសិករប្រើថ្នាំធម្មជាតិកំចាត់ និង ដាក់អន្ទាក់សត្វមមាញ ។

ការប្រមូលផល រយៈពេល ៣ ខែ ១០ ថ្ងៃកសិករចាប់ប្រមូលផល ក្នុងផ្ទៃដីទំហំ ១៨អា លោកស្រីប្រមូលផលបាន ២ តោនម្ទេសស្រស់ក្នុងមួយរដូវ ។

IMG-20180316-WA0013

លោកស្រី ឃាង ស៊ីផូ បានបញ្ជាក់ឱ្យដឹងទៀតថា ម្ទេសកាយ៉ាណេនេះ គាត់ត្រូវដឹកទៅលក់អោយម៉ូយនៅប្រទេសថៃឯណោះ អោយតែមានប៉ុន្មានក៏ថៃ ទទួលទិញយកទាំងអស់ ហើយក្នុង១គីឡូក្រាមតម្លៃ ៦.០០០រៀល។

ដូច្នេះក្នុង ១ ឆ្នាំលោកស្រី ឃាង ស៊ីផូ ទទួលចំណូលបាន ១២ លានរៀល អាចជួយឱ្យជីវភាពគ្រួសាររបស់លោកស្រីធូរធារ មិនមានកូនចៅរបស់គាត់ ធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសគេនោះទេ ។

លោក តឹក លាង មេឃុំជីរោទី១ បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងឃុំរបស់គាត់ មាន កសិករចំនួនតែ៣គ្រួសារទេ បាននាំគ្នាដាំម្ទេសកាយ៉ាណេនេះសាកល្បង លេីផ្ទៃដីប្រមាណជាង១ហិចតា ហេីយឃេីញថា ពូជម្ទេសនេះវាឱ្យផលល្អ ហេីយមានទីផ្សារ ឆ្នាំក្រោយកសិករនឹងនាំគ្នាដាំច្រេីនជាងនេះ ៕ សាន វិឡែម 16.3.2018

IMG-20180316-WA0010

IMG-20180316-WA0006

IMG-20180316-WA0011

IMG-20180316-WA0007

Facebook Comments
Loading...