រដ្ឋបាលសាលាខេត្តកណ្តាលគ្រោងស្នើដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រីកក្រុងតាខ្មៅចំនួន៤ឃុំ

0
75332

រដ្ឋបាលសាលាខេត្តកណ្តាលគ្រោងស្នើដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រីកក្រុងតាខ្មៅចំនួន៤ឃុំដោយកាត់ចេញពីស្រុកស្អាងឃុំចំនួន៤ នឹងត្រូវកាត់ចេញពីស្រុកស្អាង ដើម្បីពង្រីកក្រុងតាខ្មៅស្របពេលសំណង់ខុនដូ គម្រោងផ្ទះល្វែង និងអគារពាណិជ្ជកម្មបានកើតឡើងច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិសាស្ត្រមួយចំណែករបស់ស្រុកស្អាង គ្រោងនឹងកាត់ចូលមកក្រុងតាខ្មៅនាពេលខាងមុខ៖ នេះបើតាមប្រសាសន៍ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បង្ហើបប្រាប់អ្នកសារព័ត៌មាន។

លោកបានបន្ថែមថា ការស្នើសុំពង្រីកក្រុងនេះត្រូវបានធ្វើឡើងតាមសំណើ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលតាមរយៈការកំណត់ប្លង់គោល ដែលសំណើនេះបានដាក់ជូនរួចហើយទៅក្រសួងពាក់ព័ន្ធ ហើយមានឃុំចំនួន៤ នឹងត្រូវកាត់ចេញពីស្រុកស្អាង ខេត្តកណ្ដាល រួមមានឃុំស្វាយរលំ សិត្បូ រកាខ្ពស់ និងឃុំកោះអន្លង់ចិន។ «អញ្ចឹងតាមគម្រោងនឹងស្នើសុំកាត់បញ្ចូលមករដ្ឋបាលក្រុងតាខ្មៅ។ ដូច្នេះនៅពេលចេញប្លង់គោលក្រុងតាខ្មៅនឹងរីកធំជាងបច្ចុប្បន្ន។ ការរៀបចំប្លង់គោលសម្រាប់ក្រុងតាខ្មៅ គឺមានភាពចាំបាច់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យក្រុងមានសណ្ដាប់ធ្នាប់ និងស្តង់ដា។

លោកតា វ៉ែន ធឿន រសនៅភូមិទួលក្រសាំងឃុំរកាខ្ពស់ស្រុកស្អាង បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងសប្បាយចិត្តបន្ទាប់ពីលឺរដ្ឋបាលសាលាខេត្តកណ្តាលពង្រីកក្រុងតាខ្មៅដើម្បអភិវឌ្ឈន៍ហិដ្ឋារច្ចនាសម្ពន្ធ័ទីក្រុងអោយមានសោភណ្ណ័ភាពល្អនិងលើកស្ទួយកំរិតជីវភាពប្រជាពលរដ្ឋនៅតំបន់នេះអោយបានល្អប្រសើរដើម្បីឈានទៅរកមុខរបរសេដ្ឋកិច្ចជាចំបងកាត់បន្ថយភាពក្រីក្រ។លោកបន្តថា ការកាត់ឃុំចំនួ៤ក្នុងស្រុកស្អាងខាងលើដើម្បីបញ្ចូលក្រុងតាខ្មៅ តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ខណៈអត្រាពន្ធអាករ ត្រូវបានឡើងថ្លៃជាពិសេសដីនិងអចលនៈព្រទ្យផ្សេងៗ។

យោងតាមឯកសាររបស់រដ្ឋបាលសាលាក្រុងតាខ្មៅ បានបង្ហាញថាក្រុងតាខ្មៅជាទីប្រជុំជនរបស់ខេត្ត ស្ថិតនៅជាប់ដងទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ដែលជាប្រភពទឹកដ៏សំខាន់បម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ។ ក្រុងតាខ្មៅមានសក្ដានុពលអភិវឌ្ឍន៍ផ្នែកកសិកម្មមជ្ឈមណ្ឌលសិក្សាអប់រំ និងជាតំបន់ស្នាក់នៅដ៏ទាក់ទាញ។

ក្រុងតាខ្មៅ មានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ខាងកើតជាប់ទន្លេបាសាក់ខាងជើងជាប់ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ខាងត្បូងជាប់ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង ។ តំបន់រដ្ឋបាលចែកជាសង្កាត់ ០៦ និងភូមិ ២០ មានផ្ទៃដី ៣១,៧៨ គ.ម. ក្រឡា ប្រជាពលរដ្ឋសរុប ៦៧ ៦២៦ នាក់ ស្រី ៣៦ ១៥៦ នាក់ ស្មើនឹង ១៣ ៨៤០ គ្រួសារក្នុងនោះអាយុ ១៨ ឆ្នាំឡើង ៤៦ ៤៤៩ នាក់ ស្រី ២៣ ៧២១ នាក់ ដង់ស៊ីតេ ២១នាក់ ក្នុង១ គ.ម.ក្រឡា។ ប្រជាពលរដ្ឋ ៧៩% ប្រកបរបរ ផ្នែកសេវាកម្ម ដឹកជញ្ជូន មន្ត្រីរាជការ បុគ្គលិក កម្មករ ១៩,២៥% ប្រកបរបរកសិកម្ម ក្រៅពីនេះប្រកបរបរ ផ្សេងៗទៀត។

បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអោយដឹងថារដ្ឋបាលសាលាខេត្តមិនទាន់មានការសម្រេចណាមួយពីរាជរដ្ឋាភិបាលកម្ពុជានោះនៅឡើយទេ អ្វីៗកំពង់តែសិក្សានៅឡើយ៕

IMG-20180315-WA0009

IMG-20180315-WA0010

Facebook Comments
Loading...