សិស្សានុសិស្សជាង២០០នាក់ បានមកសិក្សាស្វែងយល់អំពីសត្វខ្សឹប និងស្ថានភាពរស់នៅរបស់ពួកវា

0
48789

សិស្សានុសិស្សសរុបចំនួន២១០នាក់ មកពីសាលាបឋមសិក្សាឈូកស្ថិត នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងសាលាបឋមសិក្សាវត្តព្រះហ៊ូតស្ថិត នៅក្នុង ស្រុកជីក្រែងខេត្តសៀមរាប បាន ធ្វើទស្សនៈកិច្ចសិក្សាមកកាន់ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បីទស្សនាសត្វខ្សឹប ដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក និងស្វែង យល់អំពី ទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងតំបន់អភិរក្សនេះ។

FB_IMG_1521092243649

សត្វខ្សឹប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ខណៈ ចំនួនរបស់វានៅលើសាកលលោកមានតិចជាង ៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់ បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹប នៅក្នុងប្រទេសកម្ពុជាមានប្រមាណ៤៣២ក្បាល។ ទីជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំ និងសៀមរាប គាំទ្រដល់ ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់នៅលើ សាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។

លោក ញឹប ញឿន ជំនួយការគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការWCS បាននិយាយថា៖ “កុមារទាំងអស់នេះ មានតួនាទីយ៉ាងសំខាន់ក្នុងថែរក្សា និងការពារសត្វខ្សឹប និងសត្វស្លាបទឹកជាច្រើនផ្សេងទៀតនៅក្នុងតំបន់ ការពារទេសភាពទំនាបខាងជើងទន្លេសាបនេះឲ្យនៅគង់វង្សពីព្រោះ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកគាត់ជាអ្នកដែលតែងតែប្រទៈឃើញ និងជាអ្នកការពារសំបុកពងកូនរបស់សត្វខ្សឹបផងដែរ។”

FB_IMG_1521092245369

លោក ញឿន បានបន្តថា៖ “ការអប់រំផ្សព្វផ្សាយឲ្យពួកគាត់បានយល់ដឹង កាន់តែច្បាស់អំពីសារៈ សំខាន់នៃការអភិរក្សសត្វខ្សឹប និងសត្វស្លាប ផ្សេងទៀតសម្រាប់គម្រោងទេសចរណ៍ធម្មជាតិ ដែលអាចជួយឲ្យប្រជា សហគមន៍ស្វែងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងអភិវឌ្ឍន៍ភូមិ នឹងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងសកម្មភាពអភិរក្ស ព្រមទាំងអាច កាត់បន្ថយកត្តាគំរាម កំហែងនានាចំពោះសត្វស្លាបដូចជាការបរបាញ់ និងការប្រមូលយកពងកូនជាដើម។”

តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ត្រូវបានបង្កើតឡើងក្នុង នៅឆ្នាំ២០១៦ និង គ្របដណ្តប់លើផ្ទៃដី៣១.១៥៩ហិកតានៅក្នុងខេត្ត កំពង់ធំ និងសៀមរាប។ អង្គការWCS កំពុង ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងបរិស្ថានដើម្បីអភិរក្សតំបន់ការពារទេសភាពទំនាបខាងជើង ទន្លេសាប និងសត្វស្លាបសំខាន់ៗដូចជាសត្វខ្សឹបជាដើមតាមរយៈ សកម្មភាពជាច្រើន ដូចជា ការអនុវត្តន៍ច្បាប់ ការការពារសំបុកសត្វខ្សឹប គម្រោងនិរន្តរភាពស្រូវ និងការលើកកម្ពស់ការ យល់ដឹងដល់ប្រជាសហគមន៍ជាដើម។

FB_IMG_1521092246975

FB_IMG_1521092251110

Facebook Comments
Loading...