សមត្ថកិច្ចបញ្ជូនស្ត្រីស្រស់ស្អាតលក់ផលិតផលតាមអនឡាញឈ្មោះ ញឹម សុខឡេង ទៅតុលាការ ខណៈមានអ្នកអន្តរាគមន៍ដោះលែងឲ្យនៅក្រៅឃុំ

0
346

ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីស្រស់ស្អាតម្នាក់ដែលជាអ្នកលក់ផលិតផលតាមអនឡាញទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ គឺមកដល់ពេលនេះ ចៅក្រមនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ខណៈមានអ្នកអន្តរាគមន៍រត់ការដោះលែងស្ត្រីរូបនោះនៅក្រៅឃុំ។ នេះបើយោងតាមប្រភពពីសាលាដបូងរាជធានីភ្នំពេញ។

ស្ត្រីស្រស់ស្អាតដែលចាប់ខ្លួនបញ្ជូនទៅតុលាការ មានឈ្មោះ ញឹម សុខឡេង អាយុ២៧ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ  ដើម្បីសាកសួរពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។

ប្រភពបានបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួនស្ត្រីរូបនេះ តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ប្តឹងពីទជេរប្រមាថជាសាធារណៈ បទហឹង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន៕

Facebook Comments
Loading...