ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិន នៃការដកជើងធូប ត្រូវធ្វើឡើងតែម្ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ លើកលែងតែមានករណីពិសេស ឬ ចាំបាច់ណាមួយ ហើយការដកជើងធូបនេះទៀតសោត ក៏ត្រូវធ្វើឡើងដោយមានការសែនព្រេនត្រឹមត្រូវ។ ជនជាតិ ចិនជាទូទៅ មិនហ៊ានបំពានទម្លាប់នេះទេ។ ព្រោះប្រសិនបើមានការបំពាន ឬធ្វើអ្វីមួយឲ្យឆ្គាំឆ្គង នឹងនាំឲ្យចង្រៃពេញមួយឆ្នាំ។
វិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតា ជូនដំណើរទេវតាឡើងទៅឋានសួគ៍នេះ ត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល៥ ថ្ងៃទៅ ៦ថ្ងៃប៉ុណ្ណោះ។ គឺដើម្បីអរគុណដល់ទេវតាទាំងអស់នៅក្នុងផ្ទះ ឬហៅម្យ៉ាងថាសូកប៉ាន់ទេវតា ដែលពួកគាត់បានជួយការពារ និងផ្ដល់ភាពចម្រុងចម្រើនដល់សមាជិកក្នុងផ្ទះពេញមួយឆ្នាំ ដូចនេះយើងត្រូវចេះដឹងគុណដល់អ្នកដែលតាមថែរក្សាយើង ទាំងដែលយើងមិនដែលធ្លាប់ឃើញ ទាល់តែសោះ។
ប្រពៃណីនេះគេជឿថា នៅពេលដែលសែនដឹងគុណដល់ពួកគាត់ គឺគាត់រំភើប អរសប្បាយពីអ្វីដែលយើងសែនជូន ពេលដែលសោយអាហារដែលជាគ្រឿងសែនហើយអស់ គាត់ឡើងទៅឋានសួគ៌ នឹងទូលថ្វាយស្ដេចទេវតាពីទឹកចិត្តដឹងគុណរបស់យើង និងរឿងល្អៗដែលយើងបានធ្វើពេញមួយឆ្នាំ២០២១នេះ។ ពេលនោះស្ដេចទេវតានិងប្រទានលាភជ័យ ដំឡើងអំណាចបារមីតាមទេវតា ដើម្បីឲ្យទេវតាជំនាងផ្ទះ ទេវតាចង្ក្រាន ទេវតាព្រះភូមិ ទេវតាយាមទ្វា នាំយកលាភជ័យនោះមកឲ្យយើង នៅពេលយើងសែនចូលឆ្នាំចិន។ យ៉ាងណាមិញ ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិន នៃការដកជើងធូប ត្រូវធ្វើឡើងតែម្ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ លើកលែងតែមានករណីពិសេស ឬ ចាំបាច់ណាមួយ ហើយការដកជើងធូបនេះទៀតសោត ក៏ត្រូវធ្វើឡើងដោយមានការសែនព្រេនត្រឹមត្រូវ។ ជនជាតិ ចិនជាទូទៅ មិនហ៊ានបំពានទម្លាប់នេះទេ។
ប្រសិនបើមានការបំពាន ឬធ្វើអ្វីមួយឲ្យឆ្គាំឆ្គង នឹងនាំឲ្យចង្រៃពេញមួយឆ្នាំ ហើយប្រជាជនចិនមិនហ៊ានដកជើងធូបចេញពីកំប៉ុងឡើយ ដោយជនជាតិចិន ខ្លះបកស្រាយថា ធ្វើតាមចាស់ៗ ខណៈអ្នកខ្លះឆ្លើយថា ខ្លាចដាក់រាសី ជួបគ្រោះកាចចង្រៃ។ មួយវិញទៀត ចំពោះជើងធូប ដែលបានដក ឬផេះក្នុងកំប៉ុង ដែលបានចាកចេញប្ដូរថ្មីនោះ គឺកុំចោលធុងសំរាម ព្រោះជាទ្រព្យឆ្នាំចាស់ អាចយកទៅចោលក្នុងថូផ្កាមុខផ្ទះ ឲ្យក្លាយជាជី នោះទ្រព្យនឹងកើនឡើងទ្វេដង៕