ពិតជាអស្ចារគ្រឿងអលង្ការនៅសម័យអង្គរដ៏រុងរឿង ៥ប្រភេទនេះ ដែលបុព្វបុរសខ្មែររចនាឡើងយ៉ាងល្អឯក…

0
2462

ភ្នំពេញ ៖ បុព្វបុរសខ្មែរនាសម័យកាលអង្គរដ៏រុងរឿង បានរចនាឡើងនូវគ្រឿងអលង្ការសម្រាប់រាជវង្សានុវង្សដើម្បីពាក់លម្អលើរាងកាយបង្កើនសោភ័ណភាពមួយកម្រិតទៀត តំណរបន្សល់ទុកតាំងពីបុរាណកាលរហូត ដល់ពេលបច្ចុប្បន្ននេះ។ ផ្អែកតាមការសិក្សាស្រាវជ្រាវដោយក្រុមបុរាណវិទ្យាបានឲ្យដឹងថា នៅក្នុងសម័យអង្គរ «ព្រះរាជវាំងខ្មែរនាសម័យនោះ គេប្រើមាស ប្រាក់ ប្លាទីន លង្ហិន សំរឹទ្ធិ អង្កាំ ត្បូងជាដើមមកច្នៃជាអលង្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្របំផុត ក្នុងចុងសតវត្សរ៍ទី១៣» ។

ជាមោទកភាពមួយសម្រាប់ប្រជាជាតិខ្មែរ បានកើតលើទឹកដីដែនសុវណ្ណភូមិ ដែលជាភូមិមាសប្រាក់ និងជាទឹកដីនៃជង្រុកវប្បធម៌ដ៏ចំណាស់នៅអាស៊ីអាគ្នេយ៍។ ជាភ័ព្វវាសនាកូនខ្មែរ មានដូនតាពូកែច្នៃ ប្រឌិត និងប្រាជ្ញាវៀងវៃទាំងការរស់នៅ សិល្បៈតុបតែងកាយ និងរបស់ប្រើប្រាស់ផ្សេងៗ។

ខាងក្រោមនេះជា គ្រឿងអលង្កាបុរាណមួយចំនួនដែលមានក្បាច់រចនាមើលទៅតូចៗ ឆ្មាៗ ដែលអាចបង្ហាញឲ្យដឹងថាបានធ្វើឡើងដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត ទើបល្អក្រៃយ៉ាងនេះ៖ ១. មកុដ ២. សង្វារ ៣. កងកន់ (ស្នាប់ដើមដៃ) ៤. កណ្ឌល (ទំហូឬកាវ) ៥. ក្រវ៉ាត់ទ្រូង៕

Facebook Comments
Loading...