Home ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

No posts to display

Block title

រថយន្តដឹកទំនិញធុនធំបើកបុកម៉ូតូពីក្រោយនិងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា តៃកុងរថយន្តបង្កហេតុឈ្មោះប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកសពជនរងគ្រោះមានឈ្មោះ...

លោក សុខ សម្បត្តិ ដឹកនាំកម្លាំងដាក់គោលដៅប្រចាំការត្រួតពិនិត្យរដ្ឋបាលធ្វើដំណើរចេញ ចូលនៅលើដងផ្លូវជាតិលេខ៥

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដាក់គោលដៅប្រចាំការត្រួតពិនិត្យរដ្ឋបាលធ្វើដំណើរចេញ.ចូល នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាល តាមសេចក្តីសម្រេចលេខ ០៦៨/២១ សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ នេះដើម្បីបានធ្វើការឃាត់រក្សាទុក១៤ថ្ងៃ នូវរថយន្ត និងម៉ូតូ...

រថយន្តកុងតឺនរ័ បុកម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យមានអគ្គិភ័យ សំណាងល្អអ្នកបើកម៉ូតូខ្ទាតចេញពីរថយន្តមិនគ្រោះថ្នាក់ដល់ជីវិត

ព្រះសីហនុ ៖ រថយន្តកុងតឺនរ័ បុកម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យមានអគ្គិភ័យ សំណាងល្អអ្នកបើកម៉ូតូខ្ទាតចេញពីរថយន្តមិនគ្រោះថ្នាក់ដល់ជីវិត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ០០នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៨-២១៩ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ តាមបាយការណ៍ពីសមត្ថកិច្ចនគរបាលជំនាញបញ្ជាក់ថា ហេតុការណ៍នេះបង្កឡើងដោយ រថយន្តកុងតឺន័រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស្លែ ពាក់ស្លាក លេខភ្នំពេញ3A-0682 សណ្តោងរ៉ឺម៉កកុងតឺន័រពាក់ផ្លាកលេខ ភ្នំពេញ4A-1543 (អ្នកបើកបរ...

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក ឆ្លងកើនឡើងជាង១៣៣,៦លាននាក់

បរទេស ៖ គិតចាប់តាំងពីការផ្ទុះឡើងកូវីដ១៩ នាក់ទីក្រុងវូហាន ខេត្តហ៊ប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង១១ ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មេរោគដ៏កាចសាហាវនេះ កំពុងតែរាតត្បាត នៅលើដែនដី និងប្រទេស ចំនួន២១៩ ដោយមានអ្នកឆ្លងសរុបជាង១៣៣,៦លាននាក់ ស្លាប់ជាង២,៩លាននាក់ និងជាសះស្បើយ ចំនួនជាង១០៧,៨លាននាក់។ រហូតមកដល់វេលាខាងលើនេះ សហរដ្ឋអាមេរិក...

កូនតិរិច្ឆានយកដែកស្បែងវាយសម្លាប់ឪពុក ដោយចោទឪពុកមានគ្រូកាន់ហើយប៉ងសម្លាប់រូបគេមុន

បាត់ដំបង ៖ កូនតិរិច្ឆានយកដែកស្បែងវាយសម្លាប់ឪពុក ដោយចោទឪពុកមានគ្រូកាន់ហើយប៉ងសម្លាប់រូបគេមុន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកព្រលឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ហើយជនបង្កជាកូនប ង្កើតមានឈ្មោះប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយក...