ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី

0
1609

ខេត្តមណ្ឌលគិរី៖ នាយឧត្ដមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមសន្តិបណ្ឌិត នេត សា វឿន បានបញ្ជាឲ្យស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី មានភារកិច្ចចាំបាច់ត្រូវរៀបចំ និងសិក្សាអំពីទីតាំងដែលជាជម្រកស្នាក់នៅរបស់កងកម្លាំង នៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរជាងនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនកងកម្លាំងនៅតាមព្រំដែន ដែលខិតខំឈរជើងការពារបូរណភាពទឹកដី ។ មិនតែប៉ុណ្ណោះ នាយ ឧត្ដមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ទៀតថា សម្រាប់ខេត្តមណ្ឌលគិរី គឺត្រូវបង្ការដាច់ខាត មិនត្រូវឲ្យមានករណីចំនួន២រឿង កើតឡើងបន្តទៀតនោះទេ ទី១ គឺករណីកងកម្លាំងប្រដាប់អាវុធបានបាញ់សម្លាប់អ្នកការពារព្រៃឈើ៣នាក់ និងទី២ គឺករណីឆេះផ្សារក្រុងសែនមនោរម្យ ដែលហេតុការណ៍ទាំងពីរនេះបានកើតឡើងក្នុងខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ។ ឯកឧត្តមថ្លែងបែបនេះខណៈដែលឯកឧត្តមអញ្ជើញជាគណៈធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី កាលពីព្រឹក ថ្ងៃទី០៧ ឆ្នាំមីនាឆ្នាំ២០១៨នេះនៅសាលាខេត្ត មណ្ឌលគិរី ។ ឯកឧត្ដមសន្តិបណ្ឌិតនាយឧត្ដមសេនីយ៍ នេ ត សាវឿន   អគ្គស្នងការនគរ បាលជាតិ បញ្ជាក់ទៀតថា ស្នងការខេត្តមណ្ឌលគិរី ទើបឡើងកាន់តំណែងថ្មី ត្រូវបន្តរៀបចំវគ្គសិក្សាដល់មន្ត្រីនគរបាលសណ្ដាប់ធ្នាប់អគ្គីភ័យឲ្យមានបច្ចេកទេស ច្បាស់លាស់ ដោយឆ្លងកាត់ករណីឆេះផ្សារសែនមនោរម្យឃើញថា មន្ត្រីពន្លត់អគ្គីភ័យគឺនៅខ្វះបទពិសោធន៍នៅឡើយ ។

IMG-20180307-WA0012

ឯកឧត្ដមសន្តិបណ្ឌិតបន្តថា ថ្នាក់ដឹកនាំស្នងការដ្ឋានខេត្តមណ្ឌលគិរី ក៏ត្រូវរៀបចំផែនការឲ្យល្អិតល្អន់ សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធ បង្ការការពារក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភា ដែលនឹងប្រព្រឹត្តទៅក្នុង ពេលខាងមុខនេះ និងត្រូវអប់រំដាក់វិន័យដល់កម្លាំងដែលល្មើសច្បាប់ឲ្យទាន់វេលា ។ នាយ ឧត្ដមសេនីយ៍ នេត សាវឿន ថ្លែងទៀតថា លោកក៏សូមកោតសរសើរដល់លោកស្នងការចាស់ ចំពោះសមិទ្ធិផលល្អៗ ដែលលោកសម្រេចបាន និងស្នើដល់លោកស្នងការថ្មី ត្រូវយកចំនុចល្អៗទាំងនេះបន្តដឹកនាំអង្គភាព ចំណែកមន្ត្រីក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទាំងមូល ត្រូវរក្សាស្មារតីហ្នឹងនរ រួមប្រយុទ្ធជាមួយការងារការពារសន្តិសុខជូនសង្គមជាតិ ព្រោះ ការផ្លាស់ប្ដូរផ្ទេរភារកិច្ចស្នងការនៃស្នងការដ្ឋាន គឺជាការកែទម្រង់មួយ សំដៅរកសមិទ្ធិផលល្អជូនសង្គមជាតិ ។

សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង ថ្មី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី   គឺលោក ឧត្ដមសេនីយ៍ទោ   អ៊ុក សំណាង អតីត ស្នងការ នគរបាល ខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅបំពេញការងារ ថ្មី ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចំណែក លោក ឧត្ដមសេនីយ៍ត្រី ឡោ សុខា អតីតស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល  មកកាន់តំណែងថ្មី ជាស្នងការនគរបាលខេត្តមណ្ឌលគិរី ។

ទន្ទឹមនេះ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានជម្រុញដល់ស្នងការថ្មី ត្រូវការពារទប់ស្កាត់ បទល្មើសតាមបន្ទាត់ព្រំដែនឲ្យមានប្រសិទ្ធិភាព និងបន្តយកចិត្តទុកដាក់ជាមួយមន្ត្រីថ្នាក់ក្រោម ព្រមទាំងអង្គភាពពាក់ព័ន្ធ ក្នុងគោលបំណងការពារសន្តិសុខជូនពលរដ្ឋឲ្យល្អប្រសើរ ។

ក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍ត្រី ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី ដែល ទើប ទទួល តំណែង ថ្មី ក៏បាន ប្ដេជ្ញាចិត្តថា និង គោរពតាម បទបញ្ជា ថ្នាក់លើ  គោរពតាម បទបញ្ជាគណៈបញ្ជាការ ឯកភាពខេត្ត ខិតខំបំពេញភារកិច្ច អនុវត្តតួរនាទី បំរើប្រជាពលរដ្ឋ រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ត ព្រមទាំងដឹកនាំមន្ត្រី នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អនុវត្តតួរនាទីឲ្យបានល្អប្រសើរ ៕ដោយ(មនោរម្យ)

IMG-20180307-WA0000

IMG-20180307-WA0002

IMG-20180307-WA0005

IMG-20180307-WA0010

IMG-20180307-WA0009

IMG-20180307-WA0001

IMG-20180307-WA0004

Facebook Comments
Loading...