គំនូរប្រវត្តិសាស្ត្ររបស់មនុស្សមានអាយុកាលជាង៣០០០ឆ្នាំត្រូវបានរកឃើញនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល

0
20086

ការសិក្សាស្រាវជ្រាវទៅកាន់កន្លែងគំនូរប្រវត្តិសាស្ត្ររបស់មនុស្សមានអាយុកាលជាង៣០០០ឆ្នាំនៅចំណុចក្រសាំង-កាណម តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្ត្រីឧទ្យានុរក្សបានចុះដល់ទីតាំងនៅពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៨ដើម្បីពិនិត្យឲ្យច្បាស់ហើយក៏មិនមានប្រជាជនណាបានមកដល់កន្លែងនេះនៅឡើយទេព្រោះទីតាំងស្ថិតក្នុងព្រៃស្រោងឆ្ងាយពីភូមិ ផ្លូវលំបាកខ្លាំង។

បើយោងតាមការបញ្ជាក់របស់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានទៅសិក្សាទីតាំងនេះដោយបញ្ជាក់ថាគំនូរនេះមានអាយុកាលប្រហែលជាង៣០០០ឆ្នាំ មកហើយ និងបន្តស្រាវជ្រាវតាមលក្ខណះវិទ្យាសាស្ត្របន្ថែមទៀត។

         

Facebook Comments
Loading...